ស្នងការនគរបាលខេត្តតាកែវ ត្រៀមដាក់កម្លាំងនគរបាល ១០០០នាក់ ដើម្បី ថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពិធីអុំទូក នៅបឹងតាកែវ

តាកែវ៖លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ត្រៀមដាក់កម្លាំងនគរបាល ១០០០នាក់ ដើម្បី ថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកដើរកម្សាន្តនៅខេត្តតាកែវ ក្នុងថ្ងៃប្រារព្ធពិធីអុំទូក នៅថ្ងៃទី១ ទី២ ខែវិច្ឆកា ឆ្នាំ២០២៤ ខាងមុខនេះ នៅបឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ ថ្លែងបែបនេះខណៈពេលលោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ឆ្លងកាត់អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការវិថីតេជោសន្តិភាព ឆ្នេរអង្កោលប្រវែង ១២.៦៤៥ម៉ែត្រ និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តតាកែវ ។
    ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង ស្រុកទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំង១០០ប៉ុស្តិ៍។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានមានប្រសាសន៍សង្កត់ធ្ងន់ថាៈ នៅគ្រប់គោលដៅឈរជើងប្រចាំការ ការពារទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានករណីក្មេងទំនើងឆ្លៀតឱកាសលួចឆក់ទៅលើបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្តផងដែរ៕ តាកែវ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *