ក្លឹបកីឡាបាល់ទះ រដ្ឋបាលខេត្តតាកែវ ចាប់ផ្ដើមបង្ហាញនៅសមាសភាព កូនក្រុមរបស់ខ្លួនហើយ មុនការប្រកួតកីឡាបាល់ទះ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤

តាកែវ៖ ក្លឹបកីឡាបាល់ទះរដ្ឋបាលខេត្តតាកែវ ចាប់ផ្ដើមបង្ហាញនៅសមាសភាពកូនក្រុមរបស់ខ្លួនហើយ ក្នុងការប្រកួតមិត្តភាព ដកស្រង់បច្ចេកទេស ជាមួយក្រុមកីឡាបាល់ទះអកសមុទ្រ កាលពីរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីត្រៀមចូលរួមប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ។

ក្នុងការប្រកួតបាល់ទះមិត្តភាពនេះដែរ លោកឧត្ដមេសនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ រួមជាមួយលោកស្នងការរងនិងក្រុមការងារ បានចុះមកទស្សនាផ្ទាល់ ជាលទ្ធផលនៃការប្រកួតក្រុមកីឡាបាល់ទះរដ្ឋបាលខេត្តតាកែវទទួលជ័យជំនះ លើក្រុមកីឡាបាល់ទះអកសមុទ្រ 3សិត ទល់និង ០សិត ។

ទទឹមនឹងការប្រកួតនោះដែរ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំដល់គ្រូបង្វឹក និងកីឡាករ ត្រូវប្រឹងប្រែងហ្វឹកហាត់លើបច្ចេកទេសអោយបានច្រើន ជាពិសេសការវាយប្រយុទ្ធ និងការវាយសេវ៉ាអោយបានល្អ ព្រោះបច្ចេកទេសទាំងពីរនេះ គឺងាយនិងយកពិន្ទុណាស់ក្នុងពេលប្រកួត បើយើងសហការណ៍រួមគ្នាលេងបានល្អ ក៏ប៉ុន្តែប្រសិនជាយើងធ្វើមិនបានល្អវិញ វានឹងក្លាយទៅជាការផ្ដល់ពិន្ទុគ្រាប់បាល់ងាយៗទៅអោយគូរប្រកួតរបស់យើង ដូច្នេះត្រូវតែធ្វើអោយបានល្អ ។ តាកែវ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *