នៅក្នុងពិធីចែករង្វាន់ជូនសិស្សានុសិស្សដែលបានរៀនសូត្រពូកែនិងមានស្នាដៃល្អក្នុងឆ្នាំសិក្សា២០២៣.២០២៤ ដែលមានចំនួន៨៦០នាក់នៅសាលាបឋមសិក្សាវត្តរាជបូណ៍ក្នុងក្រុងសៀមរាបនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យនិងជាប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍បានមានប្រសាសន៍ថាកន្លងទៅសាលាបឋមសិក្សាវត្តរាជបូណ៍គឺតែងតែទទួលបានភាពល្បាញល្បី និងការគាំទ្រទូទាំងប្រទេស លើរបៀបវិន័យរបស់សិស្សានុសិស្ស រួមទាំងប្រព័ន្ធអប់រំ ដែលសាលាបានអនុវត្ត ប្រកបដោយគុណភាព ពីសំណាក់គ្រូបង្រៀន ទៅកាន់សិស្សានុសិស្ស ដោយមានទំនាក់ទំនងជាមួយអាណាព្យាបាលសិស្សជានិច្ច ។ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ជំរុញ និង អំពាវនាវឱ្យមានការចូលរួមរបស់មាតាបិតាអាណាព្យាបាលសិស្សនិងមហាជនជួយគាំទ្រសាលាដើម្បីឲ្យមានរីកចម្រើនទៅមុខទៀត ហើយ ការចូលរួមពីអាណាព្យាបាលសិស្សនិងមហាជនទូទៅក្នុងការចូលរួមក្នុងកំណែទម្រង់វិស័យអប់រំដែល ជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាផងដែរ ។ ឧកញ៉ាបណ្ឌិត ប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍ បានមានប្រសាសន៍បន្តថា ការផ្តល់រង្វាន់ដល់សិស្សពូកែគឺជាការលើក ទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ។ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ធ្វើការសំណូមពរដល់មាតាបិតានិងអ្នកអាណាព្យាបាលសិស្សទាំងអស់សូមយកចិត្តទុកដាក់ខិតខំជំរុញកូនឲ្យមករៀនបានទៀងទាត់និងជួយជំរុញកូនរៀននៅផ្ទះជាប្រចាំហើយអាណាព្យាបាលសិស្សត្រូវមានទំនាក់ទំនងជាមួយគ្រូប្រចាំថ្នាក់ ដើម្បីតាមដានការសិក្សារបស់កូនៗ ក្នុងការជម្រុញឲ្យកូនៗបានធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យបានទៀងទាត់។ក្នុងនាមគណកម្មការសាលា ឧកញ៉ា បណ្ឌិត ហ៊ុយភៀវ ក៍បានមានប្រសាសន៍ផ្ទាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមរៀនសូត្រដោយស្មារតីភ្ញាក់រឭកបង្កើនការស្វ័យសិក្សាដោយខ្លួនឯងត្រូវគោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងសាលាជាប្រចាំ មានសាមគ្គីភាពល្អ រវាងមិត្តភក្តិ និងបងប្អូន ចេះជួយទុក្ខធុរៈគ្នាពេលមានធុរៈ .ត្រូវមានសុជីវធម៌ល្អ ចេះគោរពចាស់ព្រឹទ្ធាចារ្យ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ជួយធ្វើការឪពុក ហើយយនៅផ្ទះ មិនពាលា មិនភ្លើតភ្លើន មិនដើរលេងឥតប្រយោជន៍ ត្រូវចេះជួយការពារ និងថែរក្សាបរិស្ថានសាលារៀនគ្រប់ៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀន៕
Related Posts
ឯកឧត្ដមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សគ្រប់ថ្នាក់ នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង÷ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងសម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សគ្រប់ថ្នាក់ នៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង…
ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រារព្ធពិធី អបអរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា នៅស្រុកក្រឡាញ់ខេត្តសៀមរាប
សៀមរាប៖ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយស្រុកក្រឡាញ់ និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃជ័យជម្នះ៧មករា ដែលរៀបចំធ្វើឡើងដោយរដ្ឋបាលស្រុកក្រឡាញ់ ក្នុងពិធីនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ…
មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ចាប់ផ្ដើមបើក ការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើស រើសជើងឯក ឆ្នាំសិក្សា ២០២៣-២០២៤ នៅដើមខែមិនា ឆ្នាំ២០២៤នេះ
តាកែវ៖ ការប្រកួតកីឡាដណ្ដើមជ័យលាភីកម្រងសិស្សបឋមសិក្សា ឆ្នាំ២០២៣-២០២៤ ត្រូវបានមន្ទីរអប់រំយុវជន និងកីឡាខេត្ដតាកែវ ចាប់ផ្ដើមបើកដំណើរការប្រកួតហើយដោយក្នុងនោះមានកីឡាករ ជាកុមារា កុមារី មកពីស្រុកចំនួន ៩ និងក្រុង ១ បានដាក់ពាក្យចូលរួមប្រកួតលើវិញ្ញាសាកីឡាចំនួន ៥ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់…