ស្ថានភាពរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តសៀមរាប ទទួលបានភ្ញៀវ ទេសចរណ៍ចំនួន ១៨០ពាន់៨៩៣ នាក់

ស្ថិតនៅក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋគ្រប់គ្រប់រូប តែងតែអរគុណ សន្តិភាព! – អរគុណ នយោបាយ ឈ្នះ ឈ្នះ! ដឹងគុណ ស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សន្តិភាព ឯកភាពជាតិ ពេញលេញ ជូនដល់កម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្ត្រី និង ការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ បានបង្កលក្ខណៈជូនដល់មន្ត្រីរាជការ កម្មករ ប្រជាពុទ្ធបរិស័ទ បានឲ្យឈប់សម្រាករយៈពេល៣ថ្ងៃ ដើមី្បមកជួបជុំក្រុមគ្រួសារ ញ្ញាតិមិត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ និយាដោយឡែកនៅខេត្តសៀមរាប ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ១៨០ពាន់ ៨៩៣ នាក់ កើនឡើង ៥០.៩២ ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១១៩ពាន់៨៦៤នាក់ ដោយយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។ ក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ មានចំនួនជាង ១៧០ពាន់នាក់ និងភ្ញៀវទេសចរអន្តរជាតិជាតិ មានចំនួនជិត ៨ពាន់នាក់។
តាមការបញ្ជាក់ពីមន្ត្រីជំនាញរបស់រដ្ឋបាលខេត្តសៀមរាប អំឡុងពេល ២ដ្ងៃដំបូង នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្ដារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ក្នុងខេត្តសៀមរាប មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ បានបណ្តាលឲ្យផ្លូវមួយចំនួនមានការកកស្ទះចរាចរណ៍ ។ ទន្ទឹមនោះ នគរបាលចរាចរណ៍ ក៏បានចុះប្រចាំការនៅតាមគោលដៅ ដើម្បីជួយសម្រួលធ្វើចរាចរណ៍កុំឲ្យកកស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងនេះក្ដី រដ្ឋបាលខេត្តសៀមរាប ក៏បានសូមអធ្យាស្រ័យចំពោះការកកស្ទះចរាចរណ៍ជាអន្លើរៗនេះ ដោយសារកំណើនយានយន្ត និងភ្ញៀវទេសចរណ៍មានការកើនខ្លាំង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ដែលជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រពុទ្ធ ។ ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្ត អាជ្ញាធរបានតាមដាន និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធ្វើយ៉ាងណាឲ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយសោភណ្ឌភាព បរិស្ថានល្អ សុវត្ថិភាព និង សេវាកម្មល្អប្រសើរទៀតផង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *