ប្រជាពលរដ្ឋមានការខ្វះខាត ចំនួន១៦០ គ្រួសារ ភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប អំណោយទទួលបាន គ្រឿងឧបភោគបរិភោគនិង សម្ភារៈប្រើប្រាស់ ពីព្រះសង្ឃ និងសប្បុរសជន

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប រួមជាមួយមន្ត្រីសង្ឃខេត្តនិងចៅអធិការវត្តមួយចំនួន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិង ម្ភារៈប្រើប្រាស់ដែលជាការឧបត្ថម្ភពីសំណាក់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តគោកចក រួមជាមួយសប្បុរសជនក្នុងនិងក្រៅប្រទេសយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋមានការខ្វះខាតចំនួន១៦០គ្រួសាររស់នៅក្នុងភូមិព្រែកស្រមោចឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាប។ពិធីនេះក៏មានវត្តមានចូលរួមពី លោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគមនិងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តគោកចក បានមានសង្ឃដីកាថា ព្រះអង្គ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយការងារមនុស្សធម៌ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយ សង្គ្រោះក៏ដូចជាជួយ សម្រាល ទុក្ខលំបាក របស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង។ ព្រះគ្រូចៅអធិការវត្តគោកចក ក៏បានមានសង្ឃដីកាបន្តថា គ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតនាពេលនេះ គឺបានពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមកហើយក៏បានសន្សំ និងប្រមូលបម្រុងទុកដោយព្រមទាំងមានការចូលរួមឧបត្ថម្ភពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសប្បុរសជន ដែលមានសទ្ធាជ្រះថ្លាចូលរួមតាមរយះព្រអង្គផ្ទាល់ដើម្បីសម្រាប់ចែកជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋណាដែលមានជីវភាពខ្វះខាត ឬក៏មានការ ជួប ហានិភ័យគ្រោះថ្នាក់ដោយប្រការផ្សេងៗណាមួយផងដែរ ។ គ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តគោកចក បានមានសង្ឃដីកាបញ្ជាក់បន្ថែមថា គ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ដែលបានយកមកចែកជូនដល់បងប្អូនមានជីវភាពខ្វះខាតចំនួន១៦០គ្រួសារនាពេលនេះផងដែរ គឺមានដូចជា អង្ករ ២៥-មី-អំបិល-ស្កសរ-ទឹកត្រី-ទឹកស៊ីអ៉ីវ-មុង-ភួយ-សាប៊ូម្សៅ-សាប៊ូដុំប្រូថិច-ប្រេងឆា-សារ៉ុង-ភេសជ្ជៈ+នំប៉ុងរួមនិងថវិកាផងដែរ ហើយការចែកជូននេះ បើទោះជាមិនអាចឆ្លើយតបតាមភាពចាំបាច់របស់គ្រួសារបងប្អូនខ្វះខាតបាន តែក៏អាចជួយសម្រួលភាពខ្វះខាតបានមួយគ្រាៗដែរ។ក្នុងនាអាជ្ញាធរលោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានមានប្រសាសន៍ថ្លែងអំណរព្រះគុណនិងអរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងព្រះមន្ត្រីសង្ឃក្រុង-ខេត្តសៀមរាបព្រមទាំងសប្បុរសជននានាដែលបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខនិងការលំបាករបស់គ្រួសារខ្វះខាតនៅមូលដ្ឋាននេះជាសកម្មភាពមនុស្សធម៌ជួយចែករំលែកដល់អ្នកកំពុងមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន។ព្រះបវរវិជ្ជា ទេព ភឿន ព្រះ មានសង្ឃដីកាថា៖នៅកម្ពុជាវិស័យពុទ្ឋចក្រនិងអាណាចក្រតែងតែដើរទន្ទឹមគ្នា និង ផ្សារភ្ជាប់នឹងការងារសង្គមជាមួយគ្នាគ្រប់កាលៈទេសៈ ។ព្រះវិន័យធរគណខេត្តមានសង្ឃដីកាបន្តថា៖ក្នុងជីវិតយើងម្នាក់ៗរមែងជួបនូវ ទុក្ខលំបាក និងសេចក្តីសុខ មិនអាចចៀសរួចឡើយគ្រាន់តែទំហំទុក្ខ និងសេចក្តីសុខនោះវាខុសគ្នាទៅតាមផលបុណ្យរបស់យើងរៀងៗខ្លួន ហេតុនេះយើងម្នាក់ៗបើចង់រួចផុតពីសេចក្តីទុក្ខលំបាកគឺត្រូវខំប្រឹងព្យាយាម ធ្វើស្រែចម្ការ ដាំដុះ ប្រកបរបរផ្សេងៗកុំទំនេរដៃ ដោយមិនត្រូវគិតថាត្រជាក់ពេក ក្តៅពេក ភ្លៀងពេក ធ្វើអ្វីមិនកើតនោះទេ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ឱ្យអស់ពីលទ្ឋភាពលើកទឹកចិត្តនិងជំរុញកូនចៅចូលរៀន និងឱ្យរៀនសូត្រឱ្យបានខ្ពស់ ដើម្បីអនាគតពួកគាត់មានភាពរុងរឿង មានចំណេះដឹងនិងសមត្ថភាពពេញលេញ ងាយស្រួលរកការងារធ្វើ ក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិយើង។ឯកឧត្តម មានប្រសាសន៍ថា៖ប្រទេសណាឬគ្រួសារណាក៏ដោយ បើចង់ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនឬមានជីវភាពធូរធារទៅបាន គឺចាំបាច់ត្រូវការធនធានមនុស្សដែលមានសមត្ថភាពនិងចំណេះដឹងច្បាស់លាស់ បើគ្មានចំនេះដឹងនិងសមត្ថភាពទេ គឺគ្រួសារឬសង្គមនោះដើរមិនទាន់គេឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *