ថ្នាក់ដឹកនាំសាសនាឥស្លាម ខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកងយអំណោយ ចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាម មានជីវភាពលំបាក នៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប ព្រមទាំងសហការី បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវអង្ករមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ឥស្លាមដែលមានជីវភាពលំបាក ចំនួន ៣៥ គ្រួសារ ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ឯកឧត្តម អែល សៀត ក៏បានពាំនាំនូវសេចក្តីនឹករលឹកនិងសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បេសកជនពិសេស របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដល់បងប្អូនទាំងអស់គ្នា ផងដែរ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍ថាក្នុងនាមថ្នាក់នាំសាសនិកឥស្លាមខេត្ត តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះជាពលរដ្ឋជាប្រចាំ និងគ្រប់ពេលវេលា ជានិច្ច ដែលប្រជាពលរដ្ឋមានការលំបាកផ្សេងៗ ហើយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាងអស់ និងបានចាត់ឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវចុះសួរសុខទុក្ខ និងរកមធ្យោបាយ ដើម្បីជួយដោះបន្ទុកជូនពួកគាត់ផងដែរ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា អង្ករដែលបានយកមកចែកជូននាពេលនេះ បានមកពីការកៀងគរពីសប្បុរសជននៅប្រទេសម៉ាឡេស៊ី ដែលបានធ្វើការចែករំលែកបរិច្ចាគទ្រព្យផ្ទាល់ខ្លួនគឺ ដើម្បីជួយដល់អ្នកដែលមានជីវភាពខ្វះខាត ជនជរាពិការ និងគ្រួសារមានការលំបាកក្នុងជីវភាពជាក់ស្តែង ទោះបីមិនច្រើន តែក៏អាចជួយសម្រាលដល់ការលំបាករបស់បងប្អូន បានមួយគ្រាផងដែរ។ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន មកពីប្រទេម៉ាឡេស៊ី ដែលបានផ្តល់នូវអង្ករ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលមានជីវភាពលំបាកចំនួន៣៥គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ ចំនួន ១០គីឡូក្រាម ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *