ព្រះគ្រូចៅអធិការវត្ត ប្រាសាទគោកចក និងអាជ្ញាធរសង្កាត់គោកចក ក្រុងសៀមរាប ប្រគល់ អណ្តូងស្នប់ទឹក និងគ្រឿងឧបភោគបរិភោគដល់ប្រជាជលរដ្ឋខ្វះខាត

នៅព្រឹកថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៤នេះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយនិងអាជ្ញាធរសង្កាត់គោកចកក្រុងសៀមរាប បាននិមន្ត និងអញ្ជើញប្រគល់អណ្តូងស្នប់ទឹកដែលជាអំណោយរបស់សប្បុរសជននៅប្រទេសអូស្រ្តាលី ចំនួន៣គ្រួសារ ព្រមទាំងបានយកគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារខ្វះខាតនៅក្នុងភូមិ ខ្វៀន និង ភូមិនគរក្រៅ ក្នុងសង្កាត់គោកចកផងដែរ ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបានមានសង្ឃដីកាថា ការផ្ដល់អណ្ដូងទឹកនេះ ក្នុងគោលដៅដើម្បីចូលរួមក្នុងការងារសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋលើបញ្ហាកង្វះទឹកប្រើប្រាស់ ដោយត្រូវចុះជីកអណ្តូងទឹកនៅតាមភូមិ ជូនដល់បងប្អូនដែលមានតម្រូវការប្រើប្រាស់ទឹកនៅរដូវប្រាំងនិងបម្រើដល់ផលប្រយោជន៍នានាដែលកំពុងតែប្រឈមខ្លាំងបំផុត។ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាបន្ថែមថាបញ្ហាសុខភាព និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ គឺជា គន្លឹះដ៏សំខាន់ ដូច្នេះទឹកគឺជាចំណែកមួយដែលជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវគ្រោះរាំងស្ងួតនេះតែម្តង បើគ្មានទឹក ឬ មានការប្រើប្រាស់ទឹកមិនស្អាត នោះនាំឱ្យប្រជាពលរដ្ឋមានជំងឺប្រចាំកាយ ខាតបង់ប្រាក់កាស មិនអាចប្រកាបរបរចិញ្ជឹមជីវិតបាន និងនាំឱ្យសេដ្ឋកិច្ចគ្រួសារមានការចុះអន់ថយ ។ក្នុងនាមតំណាងឲ្យអាជ្ញាធរសង្កាត់គោកចកក្រុងសៀមរាប លោកស្រី ញ៉ក់ មនោរ័ត្ន សមាជិកក្រុមប្រឹក្សាសង្កាត់ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជននៅប្រទេសអូស្រ្តាលីដែលបានបរិច្ចាគទ្រព្យសម្បត្តិ តាមរយះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដើម្បីធ្វើអណ្តូងទឹកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតនាពេលនេះ ។ ក្នុងនោះផងដែរលោកស្រី ញ៉ក់ មនោរ័ត្ន ក៍បានមានប្រសាសន៍បន្ថែមថា តាមរយៈអណ្ដូងនេះ នឹងជួយសម្រាលបន្ទុកមួយចំនួនដើម្បីជួយដល់ការរស់នៅ ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ក្នុងការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ មួយចំនួន សម្រាប់ចិញ្ចឹមជីវិត លោកស្រីណែនាំនិង ធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការប្រើប្រាស់ទឹកអណ្តូងស្នប់នេះ សូមថែរក្សា និងឲ្យការប្រើប្រាស់បានយូរអង្វែងតទៅ ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ ជាពិសេសឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាតផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *