ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំប្រទេសកម្ពុជា និងថៃ ចុះបំពេញបេសកកម្ម នៅខេត្តសៀមរាប

នៅចុងសប្តាហ៍ រសៀលថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២៤មិ្សលមិញនេះ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសកម្ពុជា និងព្រះរាជាណាចក្រថៃ បានធ្វើទស្សនកិច្ចពិសេសនៅ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅខេត្តសៀមរាប ។
អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ត្រូបានបង្កើតឡើងនៅឆ្នាំ ២០១១ ដោយគ្រួសារ Palti មកពីទីក្រុង ម៉ែលប៊ែន (Melbourne) ប្រទេសអូស្ត្រាលី ។ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៃកម្ពុជា ។ អង្គការមានចក្ខុវិស័យក្នុងការអប់រំអ្នកដឹកនាំនាពេលអនាគត ដោយផ្តល់អាហារូបករណ៍ និងការអប់រំជំនាញទន់ (Soft Skills) ដល់សិស្សានុសិស្សរបស់អង្គការជាប្រចាំ ដើម្បីដឹក នាំ និងគ្រប់គ្រងអង្គការ ព្រមទាំងគម្រោងសេវាសង្គមចំនួន ៦ ដែលជួយអភិវឌ្ឍសហគមន៍ ។ និស្សិតរបស់អង្គការបានចែករំលែក ឯកអគ្គរដ្ឋទូតSagiv ពីរបៀបដែលនិស្សិតសាកលវិទ្យាល័យ ដឹកនាំ និងគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល លំដាប់ពិភពលោក ដែលធ្វើការលើក្នុងវិស័យជាច្រើនដូចជា លើកកម្ពស់ស្រី្ត ផ្តល់អំពូលភ្លើងសូឡា វិសមភាពសង្គម បរិស្ថាន បំផុសស្មារតី និងលើកទឹកចិត្តដល់សិស្សានុសិស្ស និងប្រជាជននៅជនបទរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។
ក្នុងដំណើរបំពេញបេសកកម្មនៅលើទឹកដីខេត្តសៀមរាប លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះនិសិ្សត សិស្សនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលបានធ្វើបទបង្ហាញអំពីលទ្ធផលដែលបានអនុវត្តកន្លងមក ។ ក្នុងនោះលោកជំទាវឯកអគ្គរដ្ឋទូត បានចែករំលែកនូវបទពិសោធន៍ល្អៗ ដែលជាមូលដ្ឋាន គ្រឹះសម្រាប់សិស្ស និសិ្សតកម្ពុជា យកទៅអនុវត្តទៅលើជំនាញរបស់ខ្លួន ។ ក្នុងនោះចំណង់ចំណូលចិត្តរបស់លោកជំទាវ ចំពោះការអប់រំ ការលើកកម្ពស់ និងបង្រួបបង្រួមមនុស្សជាតិ ពីប្រទេសផ្សេងៗ ដើម្បីទទួលបានជីវិតកាន់តែប្រសើរឡើង ។ លោកជំទាវ ក៏បានចែករំលែកនូវប្រវត្តិខ្លះៗរបស់ប្រទេសអ៉ីស្រាអែល ដែលបានអភិវឌ្ឍពីសង្គមកសិកម្ម ទៅជាអ្នកដឹកនាំអន្តរជាតិ ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *