សៀមរាប÷មហាជនស្ទើតែពាក់កណ្តាលប្រទេស ជាពិសេស ពលរដ្ឋក្នុងខេត្តសៀមរាប ដែលធ្លាប់រងគ្រោះក្នុងអំពើរំលោភដីធ្លី បានសម្តែងការខកចិត្តយ៉ាងពន់ពេក ក្រោយពេលដឹងថាសមត្ថកិច្ចឡោមពទ្ធ័ចាប់ខ្លួនជំទាវលី អ៊ុអេង ម្តងជាពីរដងតែមិនជោគជ័យ។
.ប៉ុន្មានថ្ងៃនេះព័ត៍មានក្នុងស្រុក ក៍ដូចជាបណ្តាញសង្គម បានចុះផ្សាយព្រោងព្រាតជុំវិញករណី សមត្ថកិច្ចអាវុធហត្ថធ្វើការឡោមពទ្ធ័ វិមានដ៌ស្គឹមស្គៃរបស់ជំទាវបណ្ឌិតឧកញ៉ាលី អ៊ុអេង ដើម្បីចាប់ខ្លួនជនរូបនេះតាមអំណាចដីកា បង្គាប់អោយចាប់ខ្លួនរបស់តុលា ការខេត្តសៀមរាប តែមិនជោគជ័យនោះទេ។
ដោយសាតែឃើញត្រីក្នុងសំណាញ់ហើយ តែចាប់មិនបានបែបនេះ មហាជន ជាពិសេសពលរដ្ឋដែលរងគ្រោះក្នុងអំពើរំលោភដីធ្លី បានដាក់ការងឿងឆ្ងល់ហើយចោទជាសំណួរផ្សេងៗគ្នា។ អ្នកខ្លះចោទសួរថា បើពិនិត្យលើដីកា សមត្ថកិច្ចបានពទ្ធ័ចាប់ពីរដងហើយ ឯខ្លះទៀតលើកឡើងថា បើតាមដឹងជំទាវរូបនេះហាក់មានជម្ងឺផង ហេតុអីក៍ពូកែរត់ដល់ថ្នាក់សមត្ថកិច្ចតាមចាប់ម្តងជាពីរដងហើយចាប់មិនបាន.? ចំណែកមួយចំនួនធំទៀតលើកឡើងថា ឧក្រិដ្ឋជន ឬឃាតករដែលប្រព្រឹត្តបទល្មើស ទោះរត់ដល់ជើងមេឃ ត្រឹមតែ3ទៅ4ថ្ងៃ ចាប់វាយខ្នោះវាស់កំពស់បាត់ទៅហើយ ចុះជំទាវនេះមេចក៍ប្លែកម្លេះ? មិនគួរអោយជឿ។
ពលរដ្ឋក្នុងឃុំត្បែងនៃស្រុកបន្ទាយស្រី បានលើកឡើងថា ពួកគាត់47គ្រួសារធ្លាប់រងគ្រោះពីការរំលោភយកដីពីជំទាវលី អ៊ុអេង មកទល់ពេលនេះមិនទាន់ដោះស្រាយនៅឡើយទេ។ ចំណែកពលរដ្ឋក្នុងភូមិស្រះខ្វាវឃុំត្បែងបានអោយដឹងថា រូបគាត់ក៍មានទំនាស់ដីធ្លីជិត14ហិកតាជាមួយជំទាវខាងលើផងដែរ។ ឯពលរដ្ឋក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី បញ្ជាក់ថារូបគាត់ក៍មានទំនាស់ដីធ្លីជាមួយជំលីអ៊ុអេងដែរ។ ក្រៅពីនេះក៍មានក្រុមហ៊ុន អង្គរលែនម៉ាក ធ្លាប់បានចុះផ្សាយព័ត៍មានរឿងទំនាស់ដីធ្លីជាមួយជំទាវលី អ៊ុអេងផងដែរ។
ក្រុមពលរដ្ឋរងគ្រោះខាងលើ ក្រៅពីបង្ហាញការខកចិត្ត រឿងសមត្ថកិច្ចចាប់ខ្លួនលីអ៊ុអេង មិនជោគជ័យ ក៍បានទទូចសុំអោយសមត្ថកិច្ចបន្តតាមចាប់ ដោយអនុវត្តតាមដីកា កុំមានការយោគយល់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងអាវុធហត្ថផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ឡោមពទ្ធ័ផ្ទះជំទាវលី អ៊ុអេង ដើម្បីចាប់ខ្លួនជននេះ ទៅតាមអំណាចដីកា លេខ៣៣៤ចខស/ឌចុះថ្ងៃទី៧ខែសីហាឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោក ហេង ឈៀងគ្រី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប។ ពីបទ ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្ត សៀមរាប កាលពីអំឡុងខែកុម្ភៈ រហូតដល់ខែតុលា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែង និងកំណត់ឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
ប៉ុន្តែជននេះហាក់នៅមានសំណាងនៅឡើយ ដោយគេឃើញក្រុមសមត្ថកិច្ចនាំគ្នាឡើងឡានចាកចេញពីការឡោមពទ្ធ័ ដោយពុំបានវាយខ្នោះជំទាវរុញចូលឡាននោះទេ។ បើទោះបីមានប្រភពពីរលួចបង្ហើបប្រាប់ផ្សេងគ្នា ដែលទី១ថា ជំទាវបានលួចដាក់ជណ្តើរចុះរត់គេចខ្លួនតាមច្រករបងខាងក្រោយ និងប្រភព១ទៀតថា សមត្ថកិច្ចបើកឡានចូលទៅដល់មុខទ្វារផ្ទះបំរ៉ុងរុញជំទាវចូលទៅហើយ ក៍ស្រាប់តែឃើញជំទាវចូលទៅក្នុងផ្ទះវិញមិនដឹងថាមានអាថកំបាំងអី។ នេះហើយជាហេតុផល ដែលចាប់មិនបាន។
សូមរំលឹកផងដែរថា ជំទាវឈ្មួញដី ឧកញ៉ាបណ្ឌិតលី អ៊ុអេង ដែលជោគជាំដោយរឿងអាស្រូវ កាលពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ធ្លាប់បានចាប់វាយខ្នោះបញ្ជូនទៅតុលាការម្តងរួចមកហើយករណីចេញសែកអត់សាច់ប្រាក់(សែកស្អុយ)ក្នុងជំនួញដីធ្លី។
យ៉ាងណាដីកាបង្គាប់អោយចាប់ខ្លួនដែលទើបចេញថ្មីៗនេះ បានកំពុងអន្ទោលតាមប្រាណដល់ជំទាវគ្រប់ពេលវេលានៅឡើយ អីចឹងទេចាំមើលថាតើវាសនារបស់ជំទាវ ឧកញ៉ាបណ្ឌិត ដែលហ៊ុពទ្ធ័ដោយរឿង អាស្រូវលី អ៊ុអេង អាចរួចផុតពីការពាក់លេខ8 ទៅឈរវាស់កំពស់ជាលើកទីពីរឬយ៉ាងណា….៕