ទឹកជ្រោះ​ផ្អោក​ស្រុកគីរីវង់ ជា​រមណីយដ្ឋាន​ដ៏​ពេញ​និយម​មួយ​​ក្នុង​ ស្រុកគិរីវង់ខេត្ត​តាកែវ

ខេត្តតាកែ ៖ ទឹកជ្រោះ​ផ្អោក​ស្រុកគីរីវង់ ជា​រមណីយដ្ឋាន​ដ៏​ពេញ​និយម​មួយ ​​ក្នុង​ខេត្ត​តាកែវ ដែលអមដោយព្រៃភ្នំថ្មដា យ៉ាងស្រស់ស្អាតគួរជាទីគយគន់។
លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បានអោយដឹងថាជ្រោះ​ផ្អោកនេះ មាន​ប្រវែង​ប្រមាណ​ជាង១០០០ម៉ែត្រ និង ទទឹង​ជាង០២ម៉ែត្រ ដែល​ហូរ​​ពីលើ​ភ្នំធ្លាក់កាត់​ថ្មដា​តូច-ធំ ចុះ​មក​ក្រោម និង មាន​ ​ផ្ទះស្បូវ សម្រាប់អង្គុយ​លេង​កម្សាន្ត រួម​ទាំង​មានលក់​ម្ហូប​អាហារ ដែល​មាន​តម្លៃ​ថោក​សមរម្យ​ សម្រាប់ភ្ញៀវ​ទេសចរណ៍មក​កម្សាន្តផងដែរ។ អ្វី​ដែល​កាន់តែ​ជា​ពិសេស​ទៀត​នោះ រមណីយដ្ឋាន​ទឹក​ជ្រោះ​ផ្អោក​ មានទឹកហូរលេងកម្សាន្តគឺចាប់ពីរខែកក្កដា ហើយចំពោះខែដែលមានទឹកហូរខ្លាំងគឺខែកញ្ញា.ខែតុលានឹងពាក់កណ្តាល់ខែវិច្ឆិកា ។សូមបញ្ជាក់ផងដែរថារមណីយដ្ឋាន​ជ្រោះផ្អោកនេះ ស្ថិត​នៅ​ក្នុងភូមិជ្រោយស្លែង ឃុំគីរីចុងកោះ និង ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *