ស្នងការនគរបាលខេត្ដតាកែវ ជំរុញដល់អធិការគ្រប់ស្រុកក្រុង ធ្វើវេធិការសាធារណៈ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ

តាកែវ៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានជំរុញដល់បណ្ដារអធិការគ្រប់ស្រុកក្រុងទាំងនៅក្នុងភូមិសាស្ត្រខេត្ដតាកែវ ធ្វើវេធិកាសាធារណៈ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចង់ដឹងពីកង្វល់នឹងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ផ្សព្វផ្សាយអំពីសន្តិសុខសណ្ដាប់ធ្នាប់ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន។
លោកស្នងការលើកឡើងបែបនេះក្នុងពេល ដែលលោករួមជាមួយលោកស្នងការរង ចុះជួបសំណេះសំណាលជាមួយកងកំលាំងនគរបាលនៃអធិការដ្ឋានស្រុកបូរីជលសារ ខេត្ដតាកែវ កាលពីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅអធិការនគរបាលស្រុកបូរីជលសារ។
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ក៏បានធ្វើការណែនាំ ដល់អធិការ អាធិការរង គ្រប់ស្រុកក្រុងទាំងអស់នៅក្នុងខេត្ដតាកែវ ចាប់ពីពេលនេះតទៅ ត្រូវមានគំនិតមួយជាគោលជំហរថា យើងត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីមានសេចក្ដីសុខសាន្ត សម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់យើង ។ ដូច្នេះក្នុងនាមយើងជាមន្ត្រីនគរបាលយុទ្ធតិធម៍ ជាម្ចាស់នៃស្រុកនីមួយៗ ត្រូវក្ដាប់កំលាំងអោយមូលនៅក្នុងដៃ ដើម្បីពង្រឹងលើការងារសន្តិសុខផ្ទៃក្នុង ការសាម្គីភាព អនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្តិភាព អោយបានល្អប្រសើរ ទើបធ្វើអោយបងប្អូនប្រជាពលរដ្ឋមានជំនឿទុកចិត្តលើកងកំលាំងនគរបាលរបស់យើង ។ តាកែវ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *