មនុស្ស១គ្រួសារ មានគ្នា៤នាក់ បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង

តាកែវ ៖ មនុស្សមួយគ្រួសារគ្នា៤នាក់ត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តធុនធំបុកគ្នាយ៉ាងពេញទំហឹង ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៤ វេលាម៉ោង ៦ និង៣០នាទី ស្ថិតលើដងផ្លូវជាតិលេខ  ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៩  
៦០ ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំសឹង្ហ ដែលបង្កឡើងដោយរថយន្តនិងរថយន្តក្នុងទិសដៅបញ្ច្រាសគ្នា។

រថយន្តម៉ាកហិនដាយ ទម្ងន់មួយតោនពណ៌ខៀវពាក់ផ្លាកលេខកំពង់ស្ពឺ2A: 16 63បើកបរដោយឈ្មោះសំ នឿន ភេទប្រុស អាយុ 26 ឆ្នាំមានទីលំនៅភូមិតាខុនឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវ ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។និងមានអ្នករួមដំណើរចំនួន 3 នាក់។
  ទី1 ឈ្មោះឡាំង សៀកលេងភេទស្រីអាយុ 23 ឆ្នាំ ត្រូវជាប្រពន្ធ
  ទី 2 ឈ្មោះនឿន សៀវម៉ី ភេទស្រីអាយុ 6 ឆ្នាំត្រូវជាកូន
  ទី 3 ឈ្មោះនឿន សៀវមួយភេទស្រីអាយុ 3 ឆ្នាំត្រូវជាកូន។អ្នកទាំងបីនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។          

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តកូរ៉េខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករថយន្តដឹកទូកុងតឺន័រដែលបើកបរបញ្ច្រាសទិសគ្នា។
រថយន្តកុងតឺន័រម៉ាកហិនដាយប្រភេទសណ្ដោង ពាក់ផ្លាកលេខភ្នំពេញ 3 A: 0935 និងសណ្ដោងរម៉កពាក់ផ្លាកលេខភ្នំពេញ 4A 95 37 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុចុះពីរថយន្តគេចខ្លួនបាត់។
 
  មូលហេតុបណ្ដាលមកពីអ្នកបើកបររថយន្តកូរ៉េមួយតោនបើកបរក្នុងល្បឿនលឿនរួចរ៉េចង្កូតទៅឆ្វេងចូលទៅគន្លងរថយន្តធំបណ្ដាលឲ្យមានគ្រោះថ្នាក់តែម្ដង។
បច្ចុប្បន្នសពត្រូវបានប្រគល់ជនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯវត្ថុតាងរថយន្តទាំងពីរត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *