ប្តីកំណាចកាច់បំបាក់ករប្រពន្ធ បណ្តាលអោយស្លាប់ រួចគេចខ្លួនបាត់

តាកែវ ៖ ស្រ្តីមា្នក់បានស្លាប់ដោយសារបុរសជាប្តីដែលគេដឹងថាជាមនុស្សញៀនថ្នាំបានយកខ្នើយសង្កត់ពីលើប្រពន្ធ រួចកាច់បំបាក់កបណ្តាលអោយស្លាប់បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សមត្ថកិច្ចបានអោយដឹងថាករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤  ចន្លោះម៉ោង១០ដល់ ម៉ោង១៦ និង០០ នាទី ត្រង់ចំណុចបន្ទប់ក្នុងផ្ទះជនរងគ្រោះ ដែលស្ថិតនៅក្នុងភូមិស្វាយឬស្សី សង្កាត់បារាយណ៌ ក្រុងដូនកែវ ខេត្តតាកែវ ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះ ខុន វណ្ណថង ភេទប្រុស អាយុ៣១ឆ្នាំ(ត្រូវជាប្តីជនរងគ្រោះ)បានធ្វើសកម្មភាពដោយយកខ្នើយសង្កត់ទៅលើមុខជនរងគ្រោះនិងកាច់បំបាក់កបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។
ជនរងគ្រោះឈ្មោះឈ្មោះ ខែម ម៉ាច ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។
      មូលហេតុ:ដោយជនសង្ស័យជាមនុស្សញៀនថ្នាំ និងមានទំនាស់ជាមួយប្រពន្ធជារឿយៗ។
      ក្រោយកើតហេតុជនសង្ស័យបានគេចខ្លួនបាត់។ បច្ចប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *