សៀមរាប៖ នៅចុងសប្តាហ៍ ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២៤ នៅទីស្នាក់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក ជីក្រែង ខេត្តសៀមរាប មានបើកកិច្ចប្រជុំត្រួតពិនិត្យលើលទ្ធផល ដែលក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក បាន អនុវត្តប្រចាំខែកក្កដា ឆ្នាំ២០៤ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប ដោយមានសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ចូលរួមផងដែរ ។
ឯកឧត្តម សឿន រឿត បានលើកទឹកចិត្តនិងជម្រុញដល់សមាជិកក្រុមការងារថ្នាក់ស្រុ ឃុំ ទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និង រួមគ្នាខិតខំបម្រើប្រជា ពលរដ្ឋឲ្យអស់លទ្ធភាព ។ ឯកឧត្តមបញ្ជាក់ថា ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ ឯកឧត្តម បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាក្នុងស្រុកជីក្រែង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតីនឹងថវិកា ដើម្បីបុព្វហេតុប្រជាជន ។ ជាមួយគ្នានេះឯកឧត្តមប្រធានក្រុមការងារបានលើកឡើងថា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជីក្រែង ទាំងថ្នាក់កណ្តាល ថ្នាក់ខេត្តជួយមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយរបស់គណបក្សឲ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហាប្រឈមនានាទាក់ទង នឹងការ បោះឆ្នោត និង ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យបានជោគជ័យ បម្រើសេវាប្រជាពលរដ្ឋឲ្យបានល្អ និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ឯកឧត្តម សឿន រឿត ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរឃុំក្នុងស្រុក ធ្វើការជម្រុញដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅធ្វើការចុះឈ្មោះបោះឆ្នោត និង ពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត និង ត្រូវរក្សាឲ្យបាននូវសមាជិកចាស់ និងបង្កើនថ្មី និង ធ្វើការអប់រំនូវសតិអារម្មណ៍ដល់សមាជិករបស់ខ្លួនក្នុងមូលដ្ឋាន កុំឲ្យចាញ់កលការឃោសនារបស់ក្រុមជនអកតិមួយចំនួនទៀតផង ។ ម៉្យាងធ្វើការផ្សព្វផ្សាយ ដល់គ្រប់ទីវត្តអារាម សាលា រៀន និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលផ្តល់ នូវផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ និង ប្រជាពលរដ្ឋកម្ពុជា ។ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ការរៀបចំផែនការ ការងារច្បាស់លាស់នឹងធ្វើឲ្យយើងមានភាពប្រាកដប្រជាខ្ពស់ ក្នុងការអនុវត្តនូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការងារប្រកបដោយភាពជឿជាក់លើជ័យជម្នះនាពេលខាង មុខ ។ ឯកឧត្តមក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗជាច្រើនដែលខេត្តសៀមរាប ក៏ដូចស្រុកជីក្រែង សម្រេចបាននាពេលកន្លងមកជូនប្រជាពលរដ្ឋ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្ត្រ និង ទឹកស្អាតជាដើម ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដើមី្បភាពជឿជាក់លើការដឹកនាំ បម្រើដល់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពកក់ក្តៅ ក្រុមការងារទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺធ្វើការឆ្លើយតបឲ្យបានទាល់ពេលវេលា នូវរាល់សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ កត្តាសំខាន់លើការផ្តល់សេវាសាធារណៈ ដោះស្រាយឲ្យបានទាល់ពេលជូនប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិ និង ឧបទ្ទវ ហេតុផ្សេងៗជាដើម ។
ក្នុងនោះដែរកិច្ចប្រជុំទាំងមូល បានធ្វើកិច្ចពិភាក្សា និង លើកនូវមតិយោបល់ បទពិសោធន៍ល្អៗមួយចំនួន ដើមី្ប ទទួលបានធាតុចូល សម្រាប់យកទៅអនុវត្តរបស់គណបក្សឲ្យទទួលបានជោគជ័យជាបន្តទៅអាណត្តិក្រោយៗទៀត ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប