ក្រុមការងារចុះជួយមូលដ្ឋាន ស្រុកនាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ ចំនួន ១២វត្ត ក្នុងស្រុកជីក្រែង

សៀមរាប៖ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម សឿន រឿត ប្រធាន ក្រុមការងាររាជរដ្ឋាភិ បាល ចុះជួយមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប និង សហការីក្រុមការងារ អភិបាលស្រុក ថ្នាក់ដឹកនាំ និង មន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានឃុំ បាននាំយក ទេយ្យទាន មានគ្រឿងឧបភោគបរិភោគចំនួន១១មុខនិងបច្ច័យ យកទៅវេប្រគេនព្រះសង្ឃ ចំនួន១២វត្ត នៃឃុំទាំង១២ របស់ស្រុកជីក្រែ នៅក្នុងបរិវេណវត្ត កំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ។
មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ក្នុងឱកាសនោះឯកឧត្តម សឿន រឿត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចំពោះព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ,សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប នៅក្នុងឱកាសដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនៅក្នុងស្រុកជីក្រែងនេះ ។ ឯកឧត្តមបានបន្តទៀតថា នេះជាប្រពៃណីវប្បធម៌ពីបុរាណកាលតរៀងមក ពេលដល់រដូវកាលព្រះសង្ឃចូលព្រះវស្សា ប្រជាពុទ្ធបរិស័ទ ក៏ដូចក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុក ទាំងអស់តែងតែយកចិត្តទុកដាក់ទំនុកបម្រុង នាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដើម្បីវេរប្រគេនព្រះសង្ឃនៅទីអារាមនានាក្នុងស្រុកនេះ ជាពិសេសក្នុងអំឡុងចូលព្រះវស្សានេះ ជាវេលាដែលភិក្ខុ-សាមណេរ ត្រូវបដិបត្តិធម៌វិន័យនិងគង់ចាំវស្សាអស់កាលត្រីមាស តាមពុទ្ធបញ្ញតិ ព្រោះថាវិស័យពុទ្ធចក្រនិងអាណាចក្រតែងតែដើរទន្ទឹមគ្នា ហើយចក្រទាំងពីរនេះមិនអាចខ្វះមួយណានោះបានឡើយ ។ ក្នុងនោះឯកឧត្តមក៏បានលើកផងដែរ ពីការវិនាសអន្តរាយ នៃព្រះពុទ្ធសាសនា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានលុបបំបាត់គ្មានសល់នូវទីវត្តអារាម ជំនឿសាសនា ដែលប្រជាពុទ្ធបរិស័ទខ្មែរយើង គោរពប្រតិបត្តិ ។ ក្រោមកិច្ចដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៃស្មារតី ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ បានធ្វើឲ្យមានការរស់ឡើងវិញលើគ្រប់វិស័យ សំខាន់វិស័យសាសនា ហើយត្រូវបានរដ្ឋ ធម្មនុញ្ញ បានចែងឡើង សាសនា ជាសាសនារបស់រដ្ឋ ។ ឯកឧត្តម សឿន រឿត បានបន្តទៀតថា ស្ថិតនៅក្រោមដំបូល សុខសន្តិភាព ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង កិច្ចដឹកនាំបន្តវេន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យសមទ្ធិផលធំៗជាច្រើន បានចេញរូបរាងឡើង នៅ កម្ពុជា ជាសំខាន់នោះពិធីបើកការដ្ឋានកសាងព្រែកជីកហ្វូណនតេជោ នៅថ្ងៃខាងមុខនេះ និង ផ្តល់នូវអត្ថប្រយោជន៍ជា ច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ។ ក្នុងនោះដែរឯកឧត្តម បានជម្រុញដល់រដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ កម្លាំងមានសមត្ថកិច្ច បន្តសហការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាលើកកម្ពស់ ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ព្រោះថា គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ព្រមទាំងបន្តពង្រឹងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានលឿនរហ័ស ដោយឈរលើស្មារតីទទួលខុសត្រូវ មានតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងភាពចាំបាច់របស់ប្រជាពលរដ្ឋ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្ត ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងទទួលបានមកវិញនូវការទុកចិត្តពីប្រជាពលរដ្ឋ ។
បន្ទាប់ពីតាអាចារ្យបានដឹកនាំធ្វើកិច្ចទៅតាមពិធីសាសនា ធ្វើបទនមសការព្រះរតនត្រ័យ សមាទានសីល ជាដើម និងការវេរប្រគេនទៀនចំណាំវស្សា និងទេយ្យទានទៅដល់វត្តទាំង១២ ដោយក្នុងមួយវត្តទទួលបាន ទៀនចំណាំវស្សា ១គូ, ស្លាដក១ , អង្ករ ១០០គក្រ ,មី ២កេសធំ , ទឹកសុទ្ធ ៤កេស , ទឹកផ្លែឈើ ២កេស ,ទឹកក្រូចកូកា ៤កេស ,ត្រីខ ៤យួ , ទឹកត្រី ២យួ , ទឹកស៊ីអ៉ីវ ២យួ ,ប្រេងឆា ១កេស , កន្ត្រកទឹកផ្លែឈើ ១ និង បច្ច័យ៥០ម៉ឺនរៀល និង ចែកជូនយាយតាដែលបានចូលរួមក្នុងពិធីម្នាក់ៗ ២ម៉ឺនរៀលផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *