ផ្នែករដ្ឋបាលជលផលដំដែក ដឹកនាំកម្លាំងចុះបង្ក្រាប បទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ឃុំ អន្លង់ សំណរ

អ៊ុក ផ្លុង សៀមរាប÷ លោក ស ម៉ាប់ នាយផ្នែក រដ្ឋបាលជលផល ដំដែក កាលពីថ្ងៃច័ន្ទ ទី២៩ ខែ កក្កដា ឆ្នាំ ២០២៤ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបបទល្មើស នេសាទក្នុង ភូមិ សាស្ត្រ ឃុំ អន្លង់ សំណរ ស្រុក ជីក្រែងខេត្ត សៀមរាប។ កម្លាំងចូលរួមមាន
ផ្នែករដ្ឋបាលជលផលដំដែក , នាយសង្កាត់រដ្ឋបាលជលផលអន្លង់ សំណរ, សហគមន៍នេសាទ មាត់ ខ្លា, សហគមន៍នេសាទ ស្ទឹង ជ្រៅ សរុប= ៨ នាក់

  • លទ្ធផលបង្រា្កបបាន
    កាប់បំផ្លាញ់ឧប្បករណ៍នេសាទប្រភេទស្បៃមុង
  • ក្បាល លូ ស្បៃមុង ចំនួន ១៥គ្រឿង
  • របាំង ស្បៃមុង ប្រវែង ៨០០មែ៉ត្រ
  • ចម្រឹង ចំនួន ២០០ ដើម
  • លែង កូន ត្រី ចម្រុះ ចំនួន ២០ គីឡូក្រាម
    លោក អ៊ុយ សុវណ្ណ នី នាយសង្កាត់រដ្ឋបាល ជលផល អន្លង់ សំណរ បានប្រាប់ អ្នកសារព័ត៌មាន ថា រដូវបិទនេសាទឆ្នាំនេះ កម្លាំងចម្រុះក្នុងស្រុកជីក្រែងពុំទាន់បានចុះមកបង្ក្រាបបទល្មើសនេសាទនៅឡើយទេ ព្រោះមធ្យោបាយធ្វើដំណើរពិបាកពេក ដោយសារការជិកស្ដារស្ទឹងមិនបានឈូស ធ្វើផ្លូវឡើងវិញទើបមិន អាចធ្វើដំណើរចុះមកបង្រ្គាបរួច ប៉ុន្តែពេលនេះទឹកឡើងដល់កន្លែងធ្វើដំណើរស្រួលហើយ លោក នឹង បន្តការចុះបង្ក្រាប ឲ្យបានញឹកញាប់៕
Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *