នៅព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤នេះ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានអញ្ជើញប្រគល់កន្លែងលាងសម្អាតដៃចំនួន១០ដែលជាការឧបត្ថម្ភរបស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូងតាមរយៈសាខាកាកបាទក្រហមខេត្តដើម្បីប្រើប្រាស់និងថែរក្សាសុខភាពរបស់កុមារជូនដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យសម្តេចតេជោហ៊ុនសែនគ្រួស ដែលស្ថិតនៅក្នុងក្រុងសៀមរាប ។ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា កន្លែងលាងដៃ សម្រាប់កុមារ ទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតរជោ ហ៊ុនសែនគ្រួស ដែលបានសាងសង់ រួចនិងប្រគល់ឲ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយប្រតិភូកាកបាទក្រហមកូរ៉េដែលបានអញ្ជើញមកទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សា និងអនុវិទ្យា ល័យសម្តេចតេជោ ហ៊ុន សែនគ្រួស ពិសេសក្នុងទឹកដីនៃខេត្តសៀមរាបក្នុងកំឡុងដើមឆ្នាំ២០២៤កន្លងមក។ លោកជំទាវ សុខ ណារ៉ូ បានមានប្រសាសន៍បន្តថា ការសាងសង់កន្លែងលាងដៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សដើម្បីឱ្យពួកគាត់បាន ប្រើប្រាស់ក្នុងការលាងដៃគ្រប់ពេលវេលា តាមត្រូវការហើយមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយជំងឺឆ្លងនានាផងដែរ។ តាមរយៈការផ្ដល់កន្លែងលាងសម្អាតដៃនេះដែរ លោកជំទាវ សុខ ណារ៉ូ ក៍បានមានប្រសាសន៍ជម្រុញឲ្យសិស្សានុសិស្សទាំងអស់ឱ្យមានការលាងសម្អាតដៃជាមួយនឹងសាប៊ូ ជាប្រចាំ មុននិងក្រោយពេលទទួលទានអាហារ ក៏ដូចជាពេលចេញពីបន្ទប់ទឹក ។ ហើយការលាងដៃគឺជា វិធីមួយក្នុងចំណោមវិធីនានាដែលមានប្រសិទ្ធភាព និងសាមញ្ញបំផុត ដែលអាចកម្ចាត់បានជំងឺចម្លងផ្នែកខាងក្រៅ និងធ្វើឱ្យជំងឺមួយចំនួនអសកម្ម ជាពិសេសតាមរយៈការលាងដៃជាមួយសាប៊ូ គឺដើម្បីកម្ចាត់មេរោគនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អប្រសើរជៀសផុតពីការរាតត្បាតជំងឺជាសកល ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៍បានមានប្រសាសន៍ណែនាំនិងផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សអស់គ្នាត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថានសាធារណៈដោយទុកដាក់សំរាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាពត្រូវរួបរួមគ្នាដើម្បីរួមចំណែកការពារបរិស្ថាននិងរួមគ្នាចោលសម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សម្រាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំលោកគ្រូ អ្នកគ្រូ ដែលបានរៀបចំកន្លែងទុកដាក់សម្រាម ហើយជាពិសេសសូមសិស្សានុសិស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ផងដែរ។ សូមបញ្ជាក់ថាកន្លែងលាងដៃដែលជាការឧបត្ថម្ភរបស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូងតាមរយៈសាខាកាកបាទក្រហមខេត្ត គឺសាងសង់សង់នៅលើទីធ្លាសាលារៀន ដែលមានទំហំបណ្តយ៤ម៉ែត្រ ទទឹង ៣ម៉ែត្រ កម្ពស់ពីដីដល់តម្តល់ធុងទឹកប្រវែង៥ម៉ែត្រដែលចំណាយថវិកាអស់ចំនួន ២.០៩០ ដុល្លារអាមេរិក ៕
Related Posts
កិច្ចប្រជុំត្រួតពិនិត្យការងារគ្រោងចំណូលថវិកាខេត្តសម្រាប់ឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៩សីហា២០២៣ នៅសាលាខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោងចំណូលថវិកាខេត្តសម្រាប់ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត នាយករងរដ្ឋបាល ប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ និងមន្ត្រីជំនាញពាក់ព័ន្ធ ។ឯកឧត្តម…
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមនិងប្រធានមន្ទីរ កសិកម្មខេត្តកំពង់ឆ្នាំង ចុះធ្វើការអន្តរាគមន៏បន្ទាន់! សង្គ្រោះស្រូវរដូវប្រាំង ប្រជាកសិករប្រមាណជាង ៤០០ហិកតា នៅស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយសហគមន៏កសិករប្រើប្រាស់ទឹកត្រពាំងត្របែក បានប្រជុំ និងចុះពិនិត្យការងារអន្តរាគមន៏បន្ទាន់ សង្គ្រោះស្រូវរដូវប្រាំងប្រមាណជាង ៤០០ហិកតា ដោយដឹកនាំគ្រឿងចក្រមួយគ្រឿង ទៅស្តារប្រឡាយនាំទឹកពីផ្នែកខាងលើឲ្យបានលឿន ដើម្បីសង្គ្រោះស្រូវប្រាំង…
កិច្ចប្រជុំពិនិត្យសំណង់ របស់ប្រជាពលរដ្ឋដែលបានសាងសង់ក្នុងគម្រោង លំនៅដ្ឋានសម្បទានសង្គមកិច្ច ស្ថិតនៅភូមិវាល សង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប
សៀមរាប៖ នាព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០២៤នេះនៅសហគមន៍អភិវឌ្ឍន៍សំបួរដែលស្ថិតនៅក្នុងភូមិវាលសង្កាត់សំបួរក្រុងសៀមរាប បានបើកកិច្ចប្រជុំសម្របសម្រួលនិងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ចព្រមទាំងដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលដឹកកិច្ចប្រជុំដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាបព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ ភូមិ និងកងកម្លាំង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរចំនួន៧៥គ្រួសារចូលរួមផងដែរ ។ លោក…