រដ្ធបាលខេត្តកំពង់ឆ្នាំង ប្រកាសកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធសម្រាប់ភូមិចំនួន៧ ក្នុងឃុំត្រងិល ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ: ប្រព័ន្ធសម្រាប់ភូមិចំនួន៧ ក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុយោដីខេត្ត លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ព្រមទាំងមានការការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ធាន តំណាងធនាគារឯកជន រួមនិងប្រជាពលរដ្ធទាំង៧ភូមិផងដែរ ។

តាមរបាយការណ៍ស្វាគមន៍របស់លោក យ៉ែម លក្ខិណា បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបានចាត់ក្រុមការងារចុះបញ្ជីដីធ្លីមកស្រុកកំពង់លែងដើម្បីពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ធនៅតាមបណ្តាឃុំក្នុងស្រុកកំពង់លែង ។

លោកបានបន្តថាក្រុមការងារដែលធ្វើការចុះវាស់វែងនៅស្រុកកំពង់លែងមាន៤ក្រុមសម្រាប់ឃុំនិមួយៗ ដោយឡែកឃុំត្រងិលគឺជាឃុំដែលទើបតែប្រកាសកំណត់តំបន់វិនិច្ឆ័យមានចំនួន៧ភូមិក្នុងនោះមាន ភូមិត្រងិល ភូមិត្របែក ភូមិច្រេស ភូមិទំនប់ ភូមិត្រពាំងមាស ភូមិអណ្តូងរនុក ភូមិខ្លែងពណ៌ ឃុំត្រងិល ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក លី សុភា ប្រធានមន្ទីររៀបដែននគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តបានមានប្រសាសន៍ថាការប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមាន លក្ខណះជាប្រព័ន្ធ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចៀសការកើតមានទំនាស់ដីធ្លីដើម្បីអោយ កម្មវិធីនេះអនុវត្តទៅសម្រេចបានជោគជ័យបានគឺទាមទារការ ខិតខំប្រឹងប្រែងរបស់ មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ ពិសេសគឺប្រជាពលរដ្ឋម្ចាស់ដីផ្ទាល់ដែលមានកាតព្វកិច្ចចូលរួមសហការចង្អុលបង្ហាញទីតាំងដី ព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារ ពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុតដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យអោយបានគ្រប់គ្រាន់តាមទម្រង់ និងនិតិវិធីដែលបានកំណត់ លោកក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ផ្តល់​ការគាំទ្រ យោគយល់ និង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមការងារ​មន្ត្រី​ជំនាញ ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​ធី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ អោយបាន​ជោគជ័យ​ ។ ជាមួយគ្នានេះ លោកអនុប្រធានមន្ទីរ ក៏បានស្នើដល់ប្រជាពលរដ្ឋ ផ្ដល់ការគាំទ្រយោគយល់ និងផ្តល់កិច្ចសហការ ជាមួយ ក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធនេះ ព្រម ទាំងភ្ជាប់មកជាមួយ នូវឯកសារដូចជា សំបុត្រកំណើត អត្តសញ្ញា ណបណ្ណ សៀវភៅគ្រួសារ ដើម្បីឱ្យដំណើរការចុះបញ្ជីបានលឿន ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *