ដំណើបំពេញ បេសកកម្ម នៃមន្ទីរពេទ្យ Mackay ចុះពិនិត្យព្យាបាលជម្ងឺ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួនស្រុក៣ ក្នុងខេត្តសៀមរាប

សៀមរាប៖ ក្នុងដំណើរចុះបំពេញបេសកកម្ម នៃមន្ទីរពេទ្យMackay និង ធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor បានចុះពិនិត្យ ព្យាបាលប្រជាពលរដ្ឋនៅឃុំដានរុនស្រុកសូទ្រនិគម ,ឃុំសសរស្តម្ភ ស្រុកពួក និង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាបដោយឥតគិតថ្លៃ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា បានធ្វើការពិនិត្យ និងព្យាបាលអ្នកជម្ងឺទូទៅ បានចំនួន៦៥០នាក់ និងផ្តល់ អំណោយដល់គ្រួសារក្រីក្រ បានចំនួន ៣០០ គ្រួសារផងដែរ ។
ក្នុងនោះដែរអាជ្ញាធរស្រុកទាំងបី ក៏បានធ្វើការថ្លែងអំណរគុណ នូវទឹកចិត្តដ៏មនុស្សធម៌របស់មន្ទីរពេទ្យ Mackay និងធនាគារ UCB ក៏ដូចអង្គការក្លឹប Rotary Angkor ដែលតែងបានចូលរួម ក្នុងការដោះស្រាយនូវទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងការផ្តល់នូវស្បៀងអាហារ សម្ភារៈបរិក្ខាពេទ្យ ការយកចិត្តទុកដាក់អំពីសុខភាព អនាម័យ បរិស្ថាន របស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ ។ ម៉្យាងទៀត បញ្ហាសុខភាព គឺជាកត្តាចំបងសម្រាប់យើងគ្រប់ៗគ្នា ហើយការពិនិត្យសុខភាពនិង ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះ គឺជាការបញ្ជាក់នូវទឹកចិត្ត សប្បុរសធម៌របស់ក្រុមគ្រូពេទ្យប្រទេសចិន ដោយមិនមែនការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និង មានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជំនាញល្អៗ មកពិនិត្យសុខភាព និងព្យាបាលជម្ងឺជូនបងប្អូន ព្រមទាំងបាន ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និង ត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជម្ងឺផ្សេងៗយាយីមកលើកូនចៅ និងក្រុមគ្រួសារខ្លួន ជាសំខាន់នៅក្នុងរដូវវស្សានេះ ត្រូវធ្វើអនាម័យ បរិស្ថាននៅក្នុងភូមិឋាន និង បំបាត់នូវទីជម្រកសត្វមូសខ្លា ដោយមានការរស់នៅឲ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជម្ងឺរាគ រុស និងគ្រុនចាញ់ គ្រុនឈាមជាដើម ។
លោកវេជ្ជបណ្ឌិត Hwang Wei Der ប្រធានប្រតិភូនៃមន្ទីរពេទ្យ Mackay បានបញ្ជាក់នូវក្តីសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ បានលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង គ្នាល្អរវាងកម្ពុជា ចិន សំខាន់រវាងប្រជាជនចិន និង ប្រជាពលរដ្ឋខេត្តសៀមរាប កាន់តែនៅជិតគ្នាបំផុត ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នេះជាលើកទី៦ហើយរបស់ក្រុមគ្រូពេទ្យ Mackay ក្នុងទឹកចិត្តមនុស្សធម៌ ចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជា នៅខេត្តសៀមរាប តាមតំបន់ជនបទ ព្រមទាំងផ្តល់ស្បៀងដល់ គ្រួសារក្រីក្រទៀតផង ។ លោកបានបានឲ្យដឹងថា កម្ពុជា និងប្រទេសចិន មានទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នាជាង១ពាន់ឆ្នាំមកហើយរហូតមកដល់បច្ចុប្បន្ននេះ ដោយបានធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមិត្តភាពនេះកាន់តែរឹងមាំរវាងរដ្ឋាភិបាលទាំងពីរ ប្រជាជននៃប្រទេសទាំងពីរកាន់តែនៅជាប់គ្នាជានិច្ច ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *