ខេត្តកំពង់ឆ្នាំង៖ ករណីហូបត្រីក្រពតបានកើតឡើងទៀតហើយនិងធ្វើអោយអតីតនគរបាលទេសចរណ៍ខេត្តកំពង់ឆ្នាំងដែលបានចូលនិវត្តន៍ម្នាក់បានស្លាប់បន្ទាប់ពីក្រុមគ្រួសារនាំយកមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ដែលគេសង្ស័យថាករណីពុលត្រីក្រពត ហេតុការខាងលើនេះនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិទី៣ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះមានឈ្មោះចាន់ រដ្ឋា ភេទប្រុស អាយុ៦០ឆ្នាំ អតីតជានគរបាលទេសចរណ៍ខេត្តកំពង់ឆ្នាំង បានស្លាប់ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប្រព្ធឈ្មោះឡេង ចរិយា និងកូនប្រុសឈ្មោះចាន់ ភក្រ្តា អាយុ២៩ឆ្នាំ រស់នៅភូមិ/សង្កាត់កើតហេតុខាងលើ ទាំងពីរនាក់ចូលរួមហូបត្រីក្រពតជាមួយគ្នា ប៉ុន្តែគ្មានអាការៈពុលនោះទេ។ក្រុមគ្រួសារជនរងគ្រោះត្រូវជាកូនបានឲ្យដឹងថានៅល្ងាចថ្ងៃទី ៧ ខែកក្កដា២០២៤ នេះថាឪពុករបស់គាត់បានយកត្រីក្រពតពីក្នុងទូរទឹកកកដែលបានទិញពីផ្សារ យកមកចំអិនហូបបាយថ្ងៃត្រង់ជាមួយក្រុមគ្រួសារក្នុងនោះមានម្តាយ និងប្អូនប្រុសម្នាក់ទៀតក្រោយការហូបរួចឪគាត់បានសម្រាកធម្មតាលុះចន្លោះពីម៉ោង៤ ទៅ៥ល្ងាចថ្ងៃដដែលស្រាប់តែឪពុករបស់គាត់មានអាការៈវិលមុខ ក្អួតចង្អោរ វង្វេងវង្វាន់ ដៃជើងស្ពឹក និងពិកបាកក្នុងការដកដង្ហើម ហើយក៏ប្រញ៉ាប់ប្រញ៉ាល់បញ្ជូនគាត់ទៅកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីធ្វើការសង្គ្រោះបន្ទាន់ដោយស្ថានភាពធ្ងន់ធ្ងបានបញ្ជូនបន្តទៅមន្ទីពេទ្យ កាលម៉ែត្រតែជាអកុសលឪពុករបស់គាត់បានស្លាប់ នៅពាក់កណ្តាលផ្លូវ។
ប្រភពដ៏ដែលបានអះអាងថាជនរងគ្រោះពិតជាបានស្លាប់ដោយពុលត្រីក្រពត ដោយឡែកចំពោះម្តាយគាត់ និងប្អូនប្រុស ដែលបានហូបត្រីក្រពតដែរនោះបែជាគ្មានអាការៈពុលនោះ ប្រហែលជាហូបមិនប៉ះចំត្រីក្រពតពុល ព្រោះត្រីក្រពតមានពូជផ្សេងៗគ្នា។
ពាក់ព័ន្ធនិងករណីខាងលើនេះលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅវេលាម៉ោង១០និង៥៧នាទីថ្ងៃទី៨កក្កដា២០២៤នេះថានៅពេលជនរងគ្រោះមកដល់ពេទ្យខេត្តជនរងគ្រោះមានសភាពធ្ងន់ធ្ងរទៅហើយដោយឃើញស្ថានភាពបែបនេះក៍សុំមន្ទីរពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យភ្នំពេញគ្រាដែលមន្ទីរពេទ្យបានដាក់អុកស៊ីសែនជាប់ដោយស្ថានភាពធ្ងន់ធ្ងពេកជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវ ។
លោកវេជ្ជបណ្ឌិតប្រាក់វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថាលោកសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារជនរងគ្រោះ ដោយសារតែរដូវនេះវាជារដូវវស្សាផងនោះក្រសួងសុខាភិបាលបានប្រកាសព័ត៌មានស្តីការបង្កាបញ្ហាសុខភាពដែលបណ្តាលមកពីការបរិភោគត្រីក្រពតដែលធ្វើអោយមានការពុល ។
សូមបញ្ជាក់ផងដែរនៅថ្ងៃទីថានៅថ្ងៃទី៤កក្កដា២០២៤កន្លងទៅថ្មីៗនេះមាន៤គ្រួសារមានសមាជិក១០នាក់រស់នៅភូមិដំបូកកោះឃុំក្រាំងដីមាសបានទិញត្រីក្រពតពីផ្សារលើយកមកចំអិនហូបជុំគ្នាបណ្តាលអោយពុលធ្ងន់មនុស្សចាស់៤នាក់និងក្មេង២នាក់ ដោយឡែកអ្នកដែលពុលស្រាល៤នាក់សម្រាកព្យាលនៅផ្ទះគ្រាដែលក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានធ្វើការសង្គ្រោះបន្ទាន់បច្ចុប្បន្នជនរងគ្រោះត្រូវបានវិលត្រឡប់ទៅផ្ទះវិញហើយ៕ សុក្ខារិន