កម្លាំងចម្រុះខណ្ឌរដ្ឋបាល ជលផលនៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់បង្ក្រាប់របាំងស្បៃមុង នៅក្នុងរដូវបិទនេសាទ និងបានចាក់លែង កូនត្រីល្អិតៗចូលក្នុងទន្លេវិញ

ខេត្តពោធិសាត់៖ កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តពោធិសាត់សហការជាមួយផ្នែក.សង្កាត់រដ្ឋបាលជលផលកំពង់ហ្លួង កម្លាំងគណ:បញ្ជាការឯកភាពស្រុក បានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ពីរកំពង់ថ្គោលឃុំអន្សាចំបក់ស្រុកក្រគរហូតដល់ប្រឡាយតាពេជ្រព្រុំប្រទល់ខេត្តពោធិសាត់និងខេត្តកំពង់ឆ្នាំង ថ្ងៃទី២ ខែកក្កដាឆ្នាំ២០២៤។

លោក.ភុំវិមល.នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់បានអោយដឹងនៅថ្ងៃទី៣ខែកក្កដា២០២៤នេះថាកម្លាំងបានចុះធ្វើការបង្ក្រាបបទល្មើសនេសាទខាងលើនេះដឹកនាំដោយលោក គីគឹមណូ អភិបាលរងស្រុកក្រគ នាយរងផ្នែក ក្រគរ សហការណ៍ជាមួយ យោធាខេត្ត ដោយប្រើប្រាស់កម្លាំងសរុបចំនួន១៣នាក់ មធ្យោបាយធ្វើកម្មភាពកាណូត ៣ គ្រឿង ដោយចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល  ភូមិកំពង់ថ្គោល  ឃុំ ឃុំអន្សាចំបក់ស្រុកក្រគខេត្តពោធិ៍សាត់រហូតដល់ប្រឡាយតាពេជ្រព្រុំប្រទល់ខេត្តពោធិសាត់និងខេត្តកំពង់ឆ្នាំង ។

លោក ភុំវិមល នាយខណ្ឌរដ្ឋបាលជល់ផលខេត្តពោធិសាតបានបញ្ជាក់អោយដឹងទៀតថានៅក្នុងកិច្ចប្រតិបត្តការខាងលើនេះជាលទ្ធផលទាំង៣ក្រុមខាងលើនេះបង្រ្កាបបានធ្វើការរុះរើបំផ្លាញចោលវត្ថុតាងរួមមាន:របាំងស្បៃមុង៣២ខ្សែប្រវែង ១៦១០ម៉ែត្រ លូកងស្បៃមុងចំនួន៤២មាត់ បង្គោលចំនួន ៣៨០ដើមនិងបានចាក់លែងកូន ត្រីចម្រុះចូលទៅក្នុងទន្លេវិញផងដែរ ។

លោក ភុំវិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានប្រាប់ឲ្យដឹងទៀតថាករណីបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទកម្លាំងរបស់លោកសហការជាមួយកម្លាំងឈរជើងតាមគោលដៅបន្តបង្ក្រាបជាបន្តបន្ទាប់នៅតាមកន្លែងនានាតាមដងទន្លេនៅក្នុងខេត្តពោធិ៍សាត់តាមការណែនាំរបស់ឯកឧត្តម ខូយរីដា អភិបាលខេត្តពោធិ៍សាត់ ។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី១ កក្កដា ២០២៤ម្សិលមិញនេះកម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលបានចុះធ្វើការបង្ក្រាបបទល្មើសនេសាទចាប់ពីចំណុចជ្រោយវែងរហូតដល់ព្រែកឡាំបាកាក្នុងភូមសាស្ត្រភូមិកោះក្អែក.ឃុំរាំងទិលស្រុកកណ្តៀងជាលទ្ធផលបង្ក្រាបបានរបាំងស្បៃមុង៥៥០ម៉ែត្រលូស្បៃមុង២១មាត់និងបង្គោល១៨៥ដើមនិងបានចាក់លែងកូនត្រីល្អិតៗចូលក្នុងទន្លេវិញផងដែរ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *