អនុប្រធានសភា ពាណិជ្ជកម្មកម្ពុជា ជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយអគ្គកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប

សៀមរាប៖ នាព្រឹកថ្ងៃទី០១ ខែ កក្កដា ឆ្នាំ ២០២៤នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានដឹកនាំអនុប្រធាន លេខាធិការ ហេរញ្ញិក និង សមាជិក សមាជិកាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ទីប្រឹក្សាស្ថានទូតជប៉ុននៅកម្ពុជានិងជាប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបនៅសណ្ឋាគារសុខាអង្គរ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានមានប្រសាសន៍ឲ្យដឹងថាជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងអគ្គកុងសុលជប៉ុន ប្រចាំខេត្តសៀមរាបនាពេលនេះគឺក្នុងគោលបំណងពិភក្សាការងារពាណិជ្ជកម្មដោយកិច្ចភាក្សានេះគឺផ្តោតជាសំខាន់លើការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ឲ្យដឹងបន្តថា លោកឧកញ៉ាបានស្នើតាមរយៈ ឯកឧត្តម ប្រធានការិយាល័យអគ្គកុងស៊ុលជប៉ុន ឲ្យជំរុញប្រជាជនជប៉ុនមកលេងខេត្តសៀមរាប ឲ្យបានកាន់តែច្រើន ជាពិសេសអ្នកវិនិយោគិន មកបណ្តាក់ទុន ឬចាប់ដៃគូអាជីវកម្មជាមួយសហគ្រិននៅខេត្តសៀមរាបនេះផ្ទាល់តែម្តង ។ ទន្ទឹមនឹងនេះដែរ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។ ជាមួយគ្នានេះ ផងដែរលោកឧកញ៉ា ក៍បានមានប្រសាសន៍យ៉ាងមុតមាំថា តាមរយះឯកឧត្តម ប្រធានការិយាល័យអគ្គកុងស៊ុលជប៉ុនខេត្តសៀមរាបនឹងជួយណែនាំអ្នកវិនិយោគិនជប៉ុនឲ្យកាន់តែបង្កើននូវលទ្ធភាពនិងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត នៅខេត្តសៀមរាប ជាមួយនឹងភាពជឿជាក់ និងប្រាកដនិយម ហើយសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយខេត្តសៀមរាប ជាទិសដៅវិនិយោគចម្បងផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *