ប្រជាពលរដ្ឋររងគ្រោះ បាក់ដីស្រុតផ្ទះ នៅក្រុងកំពង់ឆ្នាំងបាន ទទួលការយកចិត្តទុកដាក់ ឧបត្ថម្ភ ពីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត ក្រុមការងារចុះជួយសង្កាត់ផ្សាកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលរងគ្រោះចំនួនខ្នងផ្ទះ៩ ស្មើនិង១២គ្រួសារបាក់ដីស្រុតផ្ទះសម្បែងនៅចំណុចទ្រុងក្រពើចាស់ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង បានទទួលបានការយកចិត្តទុកដាក់ សម្តេចមហាបវធិបតីហ៊ុនម៉ាណែតនិងលោកជំទាវនិងបានឧបត្ថម្ភអំណោយពីថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងនិងក្រុមការងារចុះជួយសង្កាត់ផ្សាឆ្នាំង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ១ ខែ កក្កដា ឆ្នាំ២០២៤ លោកឧត្តសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តម យ៉ែម ច័ន្ទចំរ៉ុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ផ្សារឆ្នាំង លោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរក្រុងកំពង់ឆ្នាំង បាននាំយកអំណោយចូលរួមឧបត្ថម្ភជូនដល់ក្រុមគ្រួសាររងគ្រោះទាំង៩ខ្នងផ្ទះនិង១២គ្រួសារ នៅបរិវេណទីតាំងកើតហេតុ។

លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងបញ្ជាក់ថាការបាក់ស្រុតដីបណ្តាលរងផលប៉ះពាល់ដល់ផ្ទះសម្បែងគ្រួសារខាងលើនេះវាបង្កឡើងមកពីទឹកភ្លៀងហូរច្រោះដី ករណីនេះកើតឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ចំណុចទ្រុងក្រពើចាស់ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ក្នុងនោះបង្កឲ្យមានផលប៉ះដល់ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងផ្ទះនិងចំនួន១២ គ្រួសារ ដែលមានប្រជាពលរដ្ឋរស់នៅ៦៥នាក់ ស្រី២៩នាក់ ហើយនៅក្នុងករណីខាងលើនេះមិនបណ្តាលឲ្យមានអ្នករងរបួសឬគ្រោះថ្នាក់អ្វីឡើយ។

លោកអភិបាលក្រុងបានបន្តអោយដឹងទៀតថាក្នុងនាមអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំខេត្តរួមនិងក្រុមការងារគឺមានវិធានការសម្រាប់ដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋទីមួយ គឺរកទីតាំងដែលមានសុវត្ថិភាពជួនបងប្អូនប្រជាពលរដ្ឋរងគ្រោះដើម្បីស្នាក់នៅបណ្តោះអាសន្ន ក្នុងនោះអាជ្ញាធរក៏មានបំពាក់ស៊ុលឡា ប្រព័ន្ធទឹក ភ្លើង ប្រើប្រាស់ជាបណ្តោះអាសន្ន។

ចំពោះទីតាំងកើតហេតុអាជ្ញាធរបានបិតមិនឲ្យប្រជាពលរដ្ឋចុះរុះរើអ្វីនោះទេដើម្បីការពារសុខសុវត្ថភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋពិសេសគីក្មេងៗដែលរស់នៅក្នុងតំបន់នេះ ដោយឡែកចំពោះវិធានការបន្តយើងនឹងពិនិត្យមើលបច្ចេកទេសដើម្បីជួសជុលផ្លូវ និងដីធ្វើយ៉ាងណាដើម្បីកុំឲ្យមានការបាក់បន្តទៅទៀត។

គួរបញ្ជាក់ផងដែរថាអំណោយសម្តេចមហាបវធិបតី ហ៊ុនម៉ាណែតនិងលោកជំទាវតាមរយះមេបញ្ជាការសឹករងខេត្តលោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា រួមនិងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងនពេលនេះមានដូចជាគ្រឿងឧបភោគបរិភោគ ស័ង្កសីមួយគ្រួសារ៣០សន្លឹក រួមនិងថវិកាមួយចំនួនផងដែរ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *