សៀមរាបប្រារព ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០២៤)

សៀមរាប៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន (២៦ មិថុនា ២០២៤) គ្រឿងញៀន ទម្ងន់ ១០,៥៧៦.១១ក្រាម និង បារីអេឡិចត្រូនិចគ្រប់ប្រភេទ ចំនួន៤៧ប្រអប់ ព្រមទាំងឧបករណ៍ ប្រើប្រាស់សម្រាប់ជក់គ្រឿងញៀន ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់និងលើកកម្ពស់ ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន»រៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត នាចុងសប្តាហ៍ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី ព្រះរាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត,កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និង ស្ថាប័នពាក់ព័ន្ធ យុវជនការិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស ប្រមាណជាង៤០០នាក់ចូលរួម ។
ក្នុងឱកាសលោក ពិន ប្រាកដ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ទីរ អង្គភាព អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងការចូលរួមចំណែកបង្រ្កាប ការទប់ស្កាត់ ការអប់រំ ណែនាំ អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ជាពិសេសគឺការរៀបចំ ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៍មានសារៈសំខាន់នៅពេលនេះ។ លោកបានបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តដឹកនាំអនុវត្ត និងថែរក្សាមរតកសន្តិភាព និងសន្តិសុខដ៍ថ្លៃថ្លា តម្កល់វិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ជា វិស័យអាទិភាពចាំបាច់បំផុតរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយ និងវិធានការគន្លឹះទាំង៥ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ កំណែទម្រង់ក្បាលម៉ាសុីនដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្កើតគណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាសក្ខីភាពយ៉ាងប្រត្យក្សមួយ បង្ហាញពីគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមិនរាថយឡើយ ។ ដើម្បីសម្រេចឲ្យបាននូវទិសដៅនេះ គឺទាមទារឲ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់អនុវត្ត ៣កុំ មួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង មួយរាយការណ៍អំពីបទល្មើសគ្រឿងញៀនសំដៅធ្វើឲ្យកើតមាននូវប្រទេសខ្ញុំ សុវត្ថិភាពខ្ញុំ ឬ សៀមរាបផ្ទះខ្ញុំគ្មានគ្រឿងញៀន ។ លោកបន្តថា បញ្ហាគ្រឿងញៀនខុសច្បាប់នេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏មុតស្រួច តាមរយៈបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញវិធានការមុឺងម៉ាត់ និង បទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការសុីវិល កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីជាប់កិច្ចសន្យា តាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធនិងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង ។
បន្ទាប់ពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ធ្វើសេចក្តីរាយការណ៍ពីលទ្ធផល ជាវត្ថុតាងបានរឹបអូសបានពីក្រុមជនល្មើស ដែលត្រូវដុតបំផ្លាញចោលនាពេលនេះផងដែរ ។ ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអាននូវសារលិខិតទាំងស្រុង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤ ព្រមទាំងបានលើកនូវខ្លឹមសារនៃការអប់រំ ផ្សព្វផ្សាយ ពីការប្រើប្រាស់ គ្រឿងញៀន គឺបុះផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និង សង្គមជាតិ ព្រមទាំងការសិក្សា និង ជីវិតស្រស់ថ្លារបស់យុវវ័យ ហើយយុវជនដែលល្អ ចូលរួមគាំទ្រការកំចាត់គ្រឿងញៀន ស្របតាមទស្សនៈវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន ។
បន្តមកគណ:អធិបតីបានអញ្ជើញបង្ហោះប៉េងប៉ោងជានិមត្តរូប ព្រមទាំងបានធ្វើការដង្ហែរក្បួនតាមផាស្អាប់ និង រថយន្ត ទៅដុតបំផ្លាញចោលនូវសារធាតុគ្រឿងញៀន និងវត្ថុតាង នៅកន្លែងដីទំនេរមុខសាលាខេត្តសៀមរាបផងដែរ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *