ផ្ទះប្រជាពលរដ្ឋចំនួន ៩ខ្នង ស្មើ១២គ្រួសារក្នុងសង្កាត់ផ្សារឆ្នាំង រងផល ប៉ះពាល់ ដោយសាបាក់ស្រុតដី

ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងស្មើ១២គ្រួសារក្នុងសង្កាត់ផ្សារឆ្នាំង រងផលប៉ះពាល់ដោយសាបាក់ស្រុតដីបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន.និងសមត្ថកិច្ចនគរបាល យោធាខេត្តបានចុះដល់កន្លែង ជួយអន្តរាគមន៍និងជួយជញ្ជូនឥវ៉ាន់យកចេញនិងបានហាមឃាត់មិនអោយរថយន្តតូចធំចេញចូលនោះឡើយព្រោះខ្លាចបាកបន្តទៀត។

ប្រភពមួយបានបង្ហើបអោយដឹងថាហេតុការណ៍បាក់ស្រុតដីអែបជាប់និងផ្លូវចាក់បេតុងធ្វើផ្លូវថ្មីខាងលើនេះមានប្រវែង១២០ម៉ែត្រហើយក្រោយពេលកើតហេតុគេមើលឃើញបាក់ស្រុតដីខូងចូលខាងក្រោនផ្លូវប្រវែង២០ម៉ែត្របានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរនោះ បានបង្កការភ័យពីក្រុមគ្រួសាររងគ្រោះហើយខ្លះបានកំពុងរៀបចំរើឥវ៉ាន់សម្ភារៈចេញជាបណ្តើរៗ ព្រោះមានក្តីបារម្ភក្រែងមានការបាក់រលំផ្ទះកើតឡើងដោយប្រការណាមួយជាយថាហេតុ។

ប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយអោយដឹងថាករណីបាក់ស្រុតដីបង្កការភ្ញាក់ផ្អើលនេះវាបានកើតឡើងនៅតាំងពីថ្ងៃ២៩មិថុនា២០២៤ម្សិលម៉ិញរហូតដល់ម៉ោង១១យប់ហើយស្នូប្រេះៗបន្តរហូត ដល់ម៉ោងប្រមាណ៧និង០០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចទ្រុងក្រពើចាស់ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីនេះវាជាគ្រោះថ្នាក់ដោយធម្មជាតិស្រុតដី ដោយបង្កឲ្យមានផលប៉ះដល់ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងផ្ទះ ដោយមានចំនួន១២គ្រួសារ ។

អភិបាលក្រុងកំពង់ឆ្នាំងលោក.ហ៊ីភព្វមិនា ប្រាប់អោយដឹងថាពាក់ពន្ធរឿងហេតុខាងលើនេះ.ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានចាត់អោយលោក សាន់យូ អភិបាលរងខេត្តដឹកនាំកម្លាំងចុះអន្តរាគមន៍ដើម្បីរកទីតាំងជូនបងប្អូនប្រជាពលរដ្ឋដោយធ្វើយ៉ាងណាដើម្បីស្នាក់នៅបណ្តោះអាសន្ន ដោយខ្លាចភ្លៀងខ្យល់ ។

សូមបញ្ជាក់ផងដែរថាករណីកើតឡើងខាងលើនេះបង្កអោយរងផលប៉ះពាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ១២គ្រួសារ ក្រោយពេលកើតហេតុគេសង្កេតឃើញកម្លាំងសមត្ថកិច្ចនគបាលខេត្ត.ក្រុង.យោធាខេត្តប្រជាពលរដ្ឋ.អាជ្ញាធរមូលដ្ឋានចុះជួយរុះរើផ្ទះយកទៅទីកន្លែងដែលមានសុវត្ថិភាពនិងបានបិទផនលូវ ជាបន្ទាន់មិនអោយចេញចូលកន្លែងបាក់ស្រុត ដោយរងចាំក្រុមការងារជំនាញថ្នាក់ខេត្តចុះធ្វើការវាយតម្លៃទៅតាមបច្ចេកទេសរួចទើបអនុញ្ញាតិអោយចូលធ្វើការរុះរើបាន ក្នុងករណីបាក់ស្រុតដីរងផលបះពាល់បណ្តាលអោយខ្ូចខាត់ផ្ទះសម្តែងបងប្អូនប្រជាពលរដ្ឋ តែមិនបណ្តាលអោយមានការគ្រោះថ្នាក់ដល់មនុស្សឬសត្វនោះឡើយ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *