ប្រកាសអនុប្រធានកិត្តិយស និងកែសម្រួលតួនាទីភារកិច្ចក ណៈកម្មាធិការសាខា កកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់អាណត្តិទី៥

ខេត្តពោធិសាត់៖ កាកបាទក្រហមកម្ពុជាបានចេញសេចក្តីសម្រេចលេខ៣១និងលេខ១៨ចុះថ្ងៃទី២៥និងថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤ ស្តីពីកែសម្រួលនិងតែងតាំងសមាសភាពបន្ថែមអនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តអាណត្តិទី៥ចំនួន២៣អង្គ/រូបដែលមានឯកឧត្តម កែវ រតនៈជាប្រធាន និងអនុប្រធាន២២អង្គ/រូប និងត្រូវបានទទួលស្គាល់និងកែសម្រួលតួនាទីភារកិច្ចសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ចំនួន១៣រូបដែលមានឯកឧត្តម ខូយ រីដា ជាប្រធាន លោក ហៀម ឃួននិង លោក កាំង ប៉េងហាក់ អនុប្រធាននិងសមាជិកបម្រុងចំនួន២រូប។

ពិធីប្រកាសកែសម្រួលនិងតែងតាំងនេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤នៅសាលាខេត្តពោធិ៍សាត់ស្ថិត ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិការជាច្រើនរូបទៀត។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់អាណត្តិទី៥ធ្វើការប្តេជ្ញាចិត្តដោយប្រកាន់ភ្ជាប់នូវគោលការគ្រឹះទាំង៧រក្សាសាមគ្គីឯកភាពផ្ទៃក្នុងជាពិសេសក្នុងជួរគណៈ កម្មាធិការនិងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយស ក្រុមប្រតិបត្តិនិងឯកភាពរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់បន្តដឹកនាំ សម្របសម្រួល តម្រង់ទិសក្រុមប្រតិបត្តិក្នុងការបំពេញតួនាទី ភារកិច្ចធានា សម្រេចបានជោគជ័យនូវយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១-២០៣០ ដែលមានវិស័យអាទិភាពចំនួន៤ បង្កើនគំនិតឆ្នៃប្រឌិតក្នុងការកៀងគរស្វែងរកមូលនីធិដើម្បីបម្រើការងារមនុស្សធម៌ និងយកចិត្តទុកដាក់ពង្រឹងពង្រីកអ្នកស្ម័គ្រចិត្តនៅតាមសាលារៀននិងមូលដ្ឋានឱ្យចូលរួមយ៉ាងសកម្មនិងបន្តសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិនិងវិស័យឯកជន ក្នុងបុព្វហេតុមនុស្សធម៌រួមចំណែកកាត់បន្ថយនូវរាល់ការលំបាករបស់ជនរងគ្រោះនិងងាយរងគ្រោះនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី នាំមកនូវក្តីនឹករលឹកនិងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ដោយបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃការទទួល ខុសត្រូវក្រោមការដឹកនាំរបស់គណកិត្តិយសនិងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់សម្រេចបានជោគជ័យនាពេលកន្លងមកនេះ។

ទាំងនេះគឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាមានថ្នាក់ដឹកនាំនិងកំពុងយកចិត្តទុកដាក់អំពីសុខភាពរបស់ប្រជាជនគ្រប់ទិសទីនិងគ្រប់ពេលវេលាមិនទុកនរណាម្នាក់ចោលនោះឡើយ។

លោកជំទាវបានបញ្ជាក់ថា សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធានត្រូវបានទទួលស្គាល់ស្នាដៃនិងលិខិតផ្លូវការផ្តល់ជូនគោរមងារចំនួន២គឺជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកា ភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជានិងទី២ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ។

លោកជំទាវបានបញ្ជាក់ថាទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាខូបលើកទី១៦១ឆ្នាំនេះលើកឡើងនូវប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធននឹងអាកាសធាតុ» ដោយចូលរួមផ្សព្វផ្សាយសារអប់រំសំដៅរក្សាការពារបរិស្ថាន ដូចពាក្យថា«ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ការពារប្រសើរជាងព្យាបាល»។

តាមរយៈនេះដែរក៏បានសម្តែងនូវអំណរ សាទរឯកឧត្តម លោកជំទាវ អ្នកឧកញា លោក លោកស្រីទាំងអស់ដែលបានប្រកាសកែសម្រួលនិងតែងតាំងតួនាទី ភារកិច្ច អនុប្រធានកិត្តិយសនិងគណកម្មាធិការអាណត្តិទី៥សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ពិតជាចូលរួមគាំទ្រសាខាដោយចិត្ត ស្មោះស្ម័គ្រនិងបន្តដឹកនាំតម្រង់ទិសឱ្យមានភាពកាន់តែសកម្មឡើងថែមទៀតនិងអាចក្លាយជាសាខាឈានមុខជាក់ជាមិនខាន៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *