ខេត្តកំពង់ឆ្នាំង ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន សមា ជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ: កម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈអចិន្រ្តៃយ៍គណបក្សខេត្ត ប្រធានសាខាបក្ស មូលដ្ឋាន ប្រធានសាខាអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ភូមិ ក្នុងក្រុង និង ស្រុក សរុបចំនួន១២២១នាក់។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ដោយគូសបញ្ជាក់ថាៈគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា “បក្សប្រជាជន បដិវត្តន៍ខែ្មរ” គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ដែលក្នុងរយៈពេល ៧៣ ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធផលសង្គមជាតិ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានប្រសាសន៍បញ្ជាក់បន្តទៀតថាៈគណបក្សប្រជាជនកម្ពុជាបាន ដឹកនាំរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ព្រមទាំងដឹកនាំកសាង ការពាររហូតទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស និង អភិវឌ្ឍន៍ប្រទេសតាំងពីចំណុចសូន្យ រហូតដល់ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍខ្ពស់។
ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងបន្តធ្វើកំណែទម្រង់ដ៏មុតស្រួចដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ផ្តាំផ្ញើ ដល់សមាជិកបក្សទាំងអស់ សូមគោរពអោយបាននូវល័ក្ខនិក្កៈ និងគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានទិសដៅតែមួយដូចគ្នា គឺធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជនដើម្បីសុខសន្តិភាព ស្ថេរភាពនិងសេក្តីសុខរបស់ប្រជាជន។
សមាជិកសមាជិកាអង្គមិទ្ទិញទាំងអស់ ក៏បានឡើងធ្វើសេចក្តីប្តេជ្ញាចិត្ត ខិតខំអនុវត្តអោយបាននូវរាល់ល័ក្ខនិក្កៈ គោលនយោបាយ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងគាំទ្របេក្ខភាពសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ និងជារៀងរហូត ។
តំណាងអោយសមាជិក សមាជិកា អង្គមិទ្ទីងបានប្តេជ្ញាចិត្ត ប្រឆាំងដាច់ខាតរាល់ទង្វេីអមិត្តមួយចំនួនដែលព្យាយាមចិញ្ចឹមចិត្តផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកេីតឡេីងពីកាបោះឆ្នោតដែលចេញពីឆន្ទះរបស់ប្រជាពលរដ្ឋនិងបានប្រកាសគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនព្រះរាជាណាចក្រកម្ពុជានិងគាំទ្រគោលការជីកព្រែកហ្វូណន៕