ខេត្តកំពង់ឆ្នាំង៖ រថយន្ត១គ្រឿងម៉ាកខ្លាពាំ ដែលជាឡានដឹកសម្ភារៈសម្រាប់ធ្វើផ្លូវ បេតុងមួយគ្រឿងនៅភូមិឬស្សីដង្គូចឃុំជលសា ស្រុកជលគីរី បានរអិលធ្លាក់ចេញពីលើសាឡាងចូល ទៅក្នុងទឹកទន្លេលិចបាត់ខណះដែលហេតុការផ្អើលអ្នកស្រុកនៅព្រឹកនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្បាលកោះឬស្សីដង្គួច ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចនគរបាល មូលដ្ឋានចុះដល់ទីនោះឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត ១គ្រឿងដឹកសំភារៈសំណង់ដូចជា ក្តាពុម្ពដែកមួយឈុត ម៉ូតូមួយគ្រឿង ម៉ាស៊ីនខាត់ចំនួន ៣គ្រឿង ម៉ាស៊ីនគាមួយគ្រឿង ម៉ាស៊ីនកាត់រ៉ងមួយគ្រឿងរួមនិង គ្រឿងហូបចុក បង្គោលវ៉ៃពុម្ពមួយកំប្លេ បានបើកថយក្រោយឡើងលើសាឡាង លុះបានជិតពាក់កណ្តាល សាឡាងនោះក្រោយធ្វើឲ្យរអិលឡាននោះធ្លាក់ ចេញពីតាបសាឡាងខាងមុខបណ្តាលឱ្យធ្លាក់ចូលទៅក្នុងទឹកលិចបាត់តែម្តង។
ដោយឡែកប្រភពពីសមត្ថកិច្ចខាងលើបានបញ្ជាក់ផងដែរថាក្នុងហេតុការណ៍នោះគឺម្ចាស់សាឡាងឈ្មោះជុំ វ៉េត ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិ.ឃុំ ស្រុកកើតហេតុខាងលើ បានដឹកឡានមួយគ្រឿងម៉ាកខ្លាពាំដែលជាឡានដឹកសម្ភារៈធ្វើសំណង់ផ្លូវបេតុង ធ្វើឲ្យខុសបច្ចេកទេសទាំងសងខាង បានរអិលធ្លាក់រថយន្តចូលក្នុងទឹកទន្លេ ពេលនេះកំពុងរកមធ្យោបាយដើម្បីជួយស្រង់យករថយន្តខាងលើ នោះចេញពីក្នុងទឹកទន្លេមកវិញ។
ពាក់ព័ន្ធនិងហេតុការខាងលើនេះមិនបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់ជីវិតមនុស្សនិងអ្នកដ៍ទៃផ្សេងនោះឡើយ៕សុក្ខារិន