ដង្កូវហ្វូវ ស៊ីស្រូវក្នុងស្រែ កសិករក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បនុ្ននៅសល់ ១៧ហិកតាកំពុងរង ផល ប៉ះពាល់លក្ខណៈជាដុំៗ

ខេត្តកំពង់ឆ្នាំង៖ លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឲ្យដឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីរបាយការណ៍វឌ្ឍនភាព វត្តមានដង្កូវហ្វូងកើតមានលើស្រែប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បនុ្ននៅសល់១៧ហិកតាកំពុងរងផលប៉ះពាល់ ជាដុំៗ និងតិចតួចតែប៉ុណ្ណោះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូងចំនួន ១១ហិកតា នៅឃុំជើងគ្រាវ ស្រុករលាប្អៀរ ក្រោមការដឹកនាំដោយឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ ដោយបានរកឃើញថាមានវត្តមានប្រភេទដង្កូវហ្វូវលើស្រែកសិករ ជាប្រភេទដង្កូវហ្វូងមានឈ្មោះវិទ្យាសាស្ត្រ Spodoptera mauritia (បំផ្លាញដោយដុំៗ)។

បច្ចុប្បន្នកសិករនៅទូទាំងខេត្តបានធ្វើការដាំដុះដំណាំស្រូវចំនួន ១០៩ ៩២៦ហិកតា ស្មើនឹង ៨៣.៩១% លើផែនការ ១៣១ ០០០ហិកតាចំពោះដង្កូវហ្វូងបានធ្វើការបំផ្លាញដំណាំស្រូវលើផ្ទៃដីចំនួន ១៧៧ហិកតា ក្នុងស្រុកចំនួន៥(បរិបូរណ៍ , កំពង់ត្រឡាច , រលាប្អៀរ , សាមគ្គីមានជ័យ និងស្រុកទឹកផុស)។ 

ដោយមានការអន្តរាគមន៍ជាបន្តបន្ទាប់ពីសំណាក់ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានកសិកម្ម ,មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករផ្ទាល់មកដល់ពេលនេះបានល្អប្រសើរឡើងវិញចំនួន ១៦០ហិកតា៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *