ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ពុំ ចន្ទីនីអគ្គ លេខាធិការកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៤ បានអញ្ជើញចូលរួមជា អធិបតីភាព ក្នុងពិធីសួរសុខទុក្ខនិងចែកអំណោយរបស់កាក បាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចាស់ ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកជំងឺ និងអ្នកផ្ទុក មេរោគអេដស៍ ចំនួន ៦៥៨ គ្រួសារដែលមកពីភូមិ៣ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
លោកជំទាវ ពុំចន្ទីនី បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថាតំណាងឱ្យកាកបាទក្រហមកម្ពុជាលោក ជំទាវសូមពាំនាំនូវការផ្ដាំផ្ញើនូវក្តីនឹករលឹកនិងការសួរទុក្ខ របស់ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជានិងសម្ដេចមហាបរវរ ធិតបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល លោកតែងតែគិតគូរអំពីសុខទុក្ខនិងជួយដោះស្រាយការលំបាកជូនប្រជា ពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយមិនប្រកាន់ពណ៌សម្បុរពូជសាសន៍ និងនិន្នាការនយោបាយនោះឡើយ ។
លោកជំទាវ បានបញ្ជាក់ទៀតថា សុខភាពរបស់យើងម្នាក់ៗមានតម្លៃណាស់មិនមានអ្នកណាអាចជួយបានក្រៅពីខ្លួនយើងនោះឡើយដូច្នេះជំងឺមិនឆ្លង៤មុខដែលប្រជាពលរដ្ឋយើងគួរតែយល់ដឹង និងការពារកុំឲ្យកើតមានចំពោះ ខ្លួននិងក្រុមគ្រួសារនោះគឺ ១.ជំងឺទឹកនោ មផ្អែម ២ជំងឺបេះដូង ៣ជំងឺរលាកផ្លូវដង្ហើមនិង ៤ជំងឺមហារីក ជំងឺទាំង៤នេះបើយើងយល់ដឹងពីវា នោះយើងអាចការពារសុខភាពយើងបានគឺ កុំពិសារគ្រឿងកំប៉ុង គ្រឿងស្រវឹងផឹកតាមយករង្វាន់ កុំជក់បារី ចំណីអាហារត្រូវមានអនាម័យគ្រប់គ្រាន់ កុំហូបផ្អែមពេក ឬប្រៃពេក នៅតាមផ្ទះបងប្អូននិមួយៗត្រូវដាំដុះដំណាំបន្លែបង្ការដើម្បីហូបចុកប្រចាំថ្ងៃ ជៀស វាងការទិញបន្លែបង្ការពីទីផ្សារដែលមានសារជាតិគីមីធ្វើអោយប៉ះពាល់ដល់សុខភាព ដូចសុភា សិតខ្មែរលើកឡើងថា បើស្រឡាញ់ខ្លួនត្រូវស្ងួនចំណី ។
លោកជំទាវបានបញ្ជាក់អោយដឹងបន្ថែមទៀតថាចំពោះការបម្រែបម្រួលអាកាសធាតុ នៅរដូវប្រាំងកន្លងទៅនេះយើងពិនិត្យឃើញថាមិនមែនតែក្នុងប្រទេសកម្ពុជាយើងទេ គឺនៅលើពិភពលោក បានឡើងរលកកម្ដៅយ៉ាងខ្លាំង ដែលធ្វើអោយប្រជាពលរដ្ឋមួយចំនួនបានស្លាប់ ដើម្បីទប់ទល់នឹងសភាពការនេះគឺយើងត្រូវតែហូបទឹកឱ្យបានច្រើននិងត្រូវចូលរួមថែរក្សាបរិស្ថានធម្មជាតិដូចជាដាំដើមឈើនៅតាមភូមិឋានទុកដាក់សំរាមស្បោងប្លាស្ទិចដបផ្លាស្ទិចឲ្យបានល្អ ហើយក៏អាចយកទៅលក់ឱ្យគេកែច្នៃធ្វើរបស់ប្រើប្រាស់ផ្សេងៗបាន បើយើងធ្វើបានដូចខាងលើនេះនោះប្រជាជនយើងទាំងអស់គ្នាបានចូលរួមកាត់បន្ថយការបម្រើបម្រួលអាកាសធាតុដើម្បីទទួលបានសុខភាពល្អ និងមានអាយុវែង ។
នៅក្នុងពិធីនេះលោកជំទាវ ប៊ន សុភី អនុ ប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានរាយការណ៍ជូនអង្គ ពិធីជ្រាបថា យោងរបាយការណ៍របស់គណៈកម្មាធិការសាខាកាកបាទហមកម្ពុជាខេត្តកំពង់ឆ្នាំងថារយៈពេល៦ខែឆ្នាំ ២០២៤នេះសាខាកាកបាទក្រហមខេត្តនិងអនុសាខាក្រុងស្រុកបាននាំយកអំ ណោយមនុស្សធម៌ចែកជូនដល់ជនរង គ្រោះនិងជនងាយរងគ្រោះសរុបចំនួន ២១៧ គ្រួសា រដែលរងគ្រោះដោយខ្យល់កន្ត្រាក់ អគ្គីភ័យ លង់ទឹក គ្រោះថ្នាក់ចរា ចរណ៍ ផ្ទុះគ្រាបបែកស្ត្រីសម្រាលកូនស្ត្រីកូនតូច ជនចាស់ជរាគ្មានទីពឹងជនពិការកុមារកំព្រាអ្នកពុលអាហារ ដែលក្នុងនោះមានអំណោយកាកបាទក្រហមកម្ពុជា៣៦ គ្រួ សារ អំណោយសាខា៧៤ គ្រួសារ និងអនុសាខាក្រុងស្រុកចំនួន១០៧គ្រួសារ។
នៅបញ្ចប់ពិធីគណះអធិបតីបាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋជារបស់កាកបាទក្រ ហមកម្ពុជាដោយផ្ទាល់ដៃក្នុងពេលនេះ ចែកជូនប្រជា ពលរដ្ឋចំនួន ៦៥៨ គ្រួសារ ដោយក្នុងមួយគ្រួសារ ៗ ទទួលបាន អង្ករ២៥ គីឡូ , មី ១កេះ , ទឹកត្រីទឹក១យួរទឹកស៉ីអ៉ីវ១យួរ, ត្រី ខ១០ កំ ប៉ុង, ឃីត១កញ្ចប់ រួមនិងថវិកាមួយចំនួនផងដែរ៕ សុក្ខារិន