កម្ពុជាមានការ ព្រួយបារម្ភនៅឆ្នាំ២០៥០ ចំនួនមនុស្សចាស់ ច្រើនជាងវ័យក្មេង (១៧%ទល់នឹង១៦%)

សៀមរាប៖ នៅសណ្ឋាគារ អេមព្រេសអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២៤ មានបើកអង្គសិក្ខាផ្សព្វ ផ្សាយ ការជម្រុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦.២០៣០ ក្នុងក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកដោយចីរភាពកម្ពុជា ៖បញ្ហាប្រជាជន និងយេនឌ័រ ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានប្រជាជន និង អភិវឌ្ឍន៍ ក្រោមអធិបតីភាពឯកឧត្តម ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ គណៈអភិបាលខេត្ត អស់លោក លោកស្រីជាប្រធានមន្ទីរផែនការទាំង២៥រាជធានី ខេត្ត និង តំណាងមន្ទីរជុំវិញខេត្ត ប្រមាណជាង ១៥០នាក់ចូលរួម ។
បន្ទាប់ពីសេចក្តីរាយការណ៍របស់ ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជន និង អភិវឌ្ឍន៍ និង កិច្ចស្វាគមន៍របស់ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងពីវឌ្ឍនភាពរបស់ខេត្តសៀមរាប ដោយបានបញ្ជាក់ថា ការរីកចម្រើនរបស់ខេត្តក៏មានកាលានុវត្តភាព សម្រាប់ជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលកន្លងមក មានដូចជាវិស័យទេសចរណ៍ កសិកម្ម និងសេវាកម្មផ្សេងៗជាដើម បានដើរតួនាទី យ៉ាងសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែក សម្រេចបាននូវគោលដៅ ជាយុទ្ធសាស្រ្ត ក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងស្មារតីនេះរដ្ឋបាលខេត្តសៀមរាប ប្តេជ្ញាពង្រឹងនូវកិច្ចការរដ្ឋបាលបម្រើសេវាសាធារណៈ និងជម្រុញល្បឿននៃការអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរ។
មានប្រសាសន៍បើកអង្គសិក្ខាសាលានោះដែរ ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ បានលើកពីគោលបំណងនៃអង្គសិក្ខាសាលា ក្នុងការជម្រុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦.២០៣០ ក្នុងក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបញ្ជ្រាបការយល់ដឹងឲ្យទូលំទូលាយ ដល់អ្នកមានចំណែកពាក់ព័ន្ធទាំងអស់ អំពីទស្សនៈវិស័យ យុទ្ធសាស្រ្ត ផែនការ គោលនយោបាយជាតិ និង គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់រាជរដ្ឋាភិបាល ដោយផ្សាភ្ជាប់ជាមួយនឹងបញ្ហាប្រជាជន និង អភិវឌ្ឍន៍ ដែលរួមមានបញ្ហា ប្រជាជន និង ការអភិវឌ្ឍន៍ , បញ្ហាបម្រែបម្រួលប្រជាសាស្ត្រ និង ភាគលាភប្រជាសាស្ត្រ , បញ្ហា ទេសន្តរប្រវេសន៍ និង នគរូបនីយ កម្ម , បញ្ហាអប់រំ ចំណេះដឹង ជំនាញ និង ការងារ , បញ្ហាសុខភាព , បញ្ហាយុវវ័យ បញ្ហាមនុស្សវ័យចាស់ ,បញ្ហាយេនឌ័រ , សុខមាលភាព និង សុខភាពបន្តពូជយុវវ័យ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ដោយឈរលើទស្សនៈថា ប្រជាជន គឺជា មធ្យោបាយនៃការអភិវឌ្ឍន៍ផង ជាគោលដៅចុងក្រោយនៃការអភិវឌ្ឍន៍ផង និង ឈរលើទស្សនៈបរិយាប័ន្នក្នុងស្ថានភាព សង្គមសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន គោលនយោបាយជាតិប្រជាជនឆ្នាំ២០៣០ ត្រូវបានធ្វើបច្ចុប្បន្នកម្មជា គោលនយោ បាយជាតិ ប្រជាជន២០១៦.២០៣០ ដើមី្បឆ្លើយតបនឹងបម្រែបម្រួលសង្គម សេដ្ឋកិច្ច និង សង្គមប្រជាសាស្ត្រ ដែលកម្ពុជា បាននិងកំពុងឆ្លងកាត់ និង ឆ្លើយតបនឹងភាពចាំបាច់ក្នុងការបញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការអភិវឌ្ឍន៍ សំដៅធានាបានការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច មានសន្ទុះលឿនជាមុន និង ប្រកបដោយចីរភាព ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និង ធើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន ។ ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ បានលើកឡើងនូវប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅឆ្នាំ២០៥០ កម្ពុជានឹងមានប្រជាជនប្រមាណជាង២២លាននាក់ ក្នុងនោះ ប្រជាជនអាយុក្រោម១៥ឆ្នាំ មាន៣,៤លាននាក់ ស្មើនឹង១៦% និង ពីអាយុ១៥ដល់៦៥ឆ្នាំមាន ១៤,៧លាននាក់ ស្មើនឹង៦៧% និងពីអាយុ ៦៥ឆ្នាំឡើង មាន ៣,៧លាននាក់ស្មើនឹង១៧% ។ ទាំងនេះធ្វើឲ្យកម្ពុជាមានការព្រួយបារម្ភ នៅឆ្នាំ២០៥០ ប្រជាជនវ័យចាស់ មានច្រើនជាងវ័យក្មេងជាបណ្តើរៗ (គឺ ១៧%ទល់នឹង១៦%) ដែលធ្វើឲ្យយើងមានយុទ្ធ សាស្ត្រ គោលនយោបាយប្រជាជន ដើមី្បជម្រុញកំណើតទៅថ្ងៃអនាគត ។ ក្នុងខណៈកម្ពុជាកំពុងបន្តមានបន្ទុកសេដ្ឋកិច្ច ធូស្រាល ក៏ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា លើការទាញយកអត្ថប្រយោជន៍ ភាគលាភប្រជាសាស្ត្រ ភាគលាភយេនឌ័រ ឲ្យបានជាអតិបរិមា ដើមី្បអភិវឌ្ឍសេដ្ឋកិច្ចបានលឿនជាងមុន ដែលបានចែងក្នុងគោលនយោបាយជាតិប្រជាជន ២០១៦.២០៣០ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។ តាមរយៈការគិតគូរ និង ការបញ្ចូលកត្តា ឌីណាមិក ប្រជាសាស្ត្រ កំពិងកើតមានពេលបច្ចុប្បន្ន និង បន្តកើតមាននាពេលអនាគត ក្នុងការធ្វើផែនការ ដោយគិតគូរទំនាក់ទំនង ពហុវិស័យ រវាងបញ្ហាប្រជាជន និងការអភិវឌ្ឍន៍ ការរក្សនូវតម្លៃវប្បធម៌ ប្រពៃណីខ្មែរ និង ធានាការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *