ខេត្តកំពង់ឆ្នាំង ៖ លោកវរៈសេនីយឯក ហ៊ុល វាសនា ស្នងការរងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តកំពង់ឆ្នាំងអោយដឹងថារយៈពេល៦ខែដើមឆ្នាំ២០២៤នេះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបគ្រឿងញៀន សរុបមានចំនួន ៨០ ករណី ក្នុងនោះកងរាជអាវុធហត្ថ បង្ក្រាបបានចំនួន០៥ ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ស្រី ០១នាក់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៤៤ កញ្ចប់ ទម្ងន់ សរុបចំនួន ១៥៧,០៩ក្រាម ។
ក្នុងនោះនគរបាលបង្ក្រាប បានចំនួន ៧៥ ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៦៤នាក់ ស្រី ១២នាក់ និងដកហូតវត្ថុតាងរួមមានៈ” ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៤២៣ កញ្ចប់ ទម្ងន់សរុបចំនួន ១.៧២៦,៩៧ក្រាម បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែ ដើមឆ្នាំ ២០២៣ មានការថយចុះ ចំនួន ២០ករណី គឺ ៧៥/៩៥ ករណី។
ការបញ្ជាក់បែបនេះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរ ទិវាអន្តជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតក្នុងសង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង ដោយការអញ្ជើញចូលរួមឯកឩត្តម ស៊ីវ រ៉ុន ប្រធានក្រុមប្រឹក្សាខេត្តលោក ស៊្រន សំឬទ្ធី អភិបាលរងខេត្ត ឯកឩត្តម គឹម ចន្ទណរិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ឯកឩត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា ប្រធានមន្ទីរជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ១៥៧០រូប។
លោក ស៊្រន សំឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អង្គកាសហប្រជាជាតិសង្កត់ធ្ងន់ថា បើសិជាយើងវិនិយោគចំណាយ១ដុល្លាលើវិធានការបង្កា វាអាចមានប្រសិទ្ធភាពជាជាងចំណាយ១០ដុល្លា លើការស៊ើបអង្គេត បង្ក្រាប និងព្យាបាល ស្របទៅនឹងពាកស្លោករបស់ខ្មែរយើង”ការពារប្រសើរជាងព្យាបាល” ។
ប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកគ្រឿងញៀនជាទិសដៅអទិភាព ដែលរាជរដ្ឋាភិបាល និតិកា ទី៧នៅបន្តចាត់ទុក បញ្ហាគ្រឿងញៀនជាបញ្ហាដ៏ធំមួយសម្រាប់សង្គមជាតិ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមសហការគ្នា បង្ក្រាប ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដាច់ខាត ដើម្បីរក្សាបាននូវសេចក្តីសុខ សុវត្ថិភាព ជូនភូមិឃុំ ក៏ដូចជាក្រុមគ្រួសារយើងផងដែរ។
ជាមួយទិសដៅទាំងនេះយើងត្រូវរួមគ្នាអនុវត្តការផ្សព្វផ្សាយនិងអប់រំ គ្រប់គ្រងការត្រួតពិនិត្យនូវសារធាតុញៀននិងគីមីផ្សំ ការងារព្យាបាលនិតិសម្បទានិងសាមាហារណកម្ម ការពង្រឹងប្រសិទ្ធិភាពការងារអនុវត្តច្បាប់ និងការពង្រឹងនិងពង្រីកកិច្ចប្រតិបត្តិការអន្តជាតិ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តបានេជ្រើសរើសការងារផ្សព្វផ្សាយអប់រំ ជាទិសដៅតែមួយដែលគោលនិយោបាយនេះស្របតាមនិន្នាកា របស់អង្គការសហប្រជាជាតិ ក្នុងពលីកាបច្ចុប្បន្នដូចទៅនឹងប្រធានបទពិធីអបអរសាទរ ទិវាអន្តជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ៕ សុក្ខារិន