ខេត្តពោធិសាត់៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគររួមជាមួយមន្ត្រីជំនាញមួយចំនួនទៀត បានចុះពិនិត្យ តាមដាន ដង្កូវហ្វូង ដែលបំផ្លិតបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ នៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់នាថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤ដើម្បីផ្សព្វផ្សាយពីការប្រើប្រាសថ្នាំនិងវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានឱ្យដឹងថា រហូតមកដល់ពេលនេះខេត្តពោធិ៍សាត់បានទទួលរងការបំផ្លិតបំផ្លាញពីដង្កូវហ្វូងមកលើដំណាំស្រូវរបស់ប្រជាកសិករចំនួន៣៦ហិកតាក្នុងនោះ១៣ហិកតា ស្ថិតក្នុងឃុំត្នោតជុំ ស្រុកកក្រគរ។
ករណីផ្ទុះដង្កូវហ្វូងរីករាលដាលក្នុងសប្តាហ៍ទី៣នៃខែមិថុនានេះបង្កការប៉ពាល់ដំណាំស្រូវតែទោះជា យ៉ាងនេះមន្ត្រីជំនាញមន្ទីរនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទរួមជាមួយមន្ត្រីកសិកម្មឃុំបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបហ្ហាដង្កូវហ្វូងនេះ ដោយក្រសួងនិងមន្ទីរក៏បានប្រើប្រាស់កម្លាំងមន្ត្រីជំនាញនិងនិងធម្យោបាយសរុប ដើម្បីចុះតាមដានវាយតម្លៃពីការរីករាលដាលក៏ដូចជាការបង្ហាញពីអត្តសញ្ញាណនៃពពួកដង្កូវហ្វូងនិងធ្វើការផ្សព្វផ្សាយពីវិធានការឆ្លើយតបភ្លាមៗដល់បងប្អូនប្រជាកសិករនិងជួយអន្តរាគមន៍ផ្ទាល់ផងដែរ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា តាមការវាយតម្លៃក្នុងពេលបច្ចុប្បន្នស្ថានភាពនេះស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាននៅឡើយទេដោយហេតុថាយើងបានប្រតិកម្មលឿន អាជ្ញាធរ មូលដ្ឋាននិងប្រជាកសិករមានការចូលរួមបានយ៉ាងសកម្មនិងទូលំទូលាយបន្ថែមពីនោះអ្នកជំនាញរំពឹងទុកថានៅពេលដែលមានភ្លៀងធ្លាក់មកដង្កូវហ្វូងទាំងនោះវានឹងងាប់ទៅវិញ បញ្ហារីករាលដាលត្រូវបញ្ចប់ដំណាំស្រូវលូតលាស់រហូតប្រមូលផល។
ជាមួយ ក្នានោះដែរឯកឧត្តម បានទទូចសូមឱ្យប្រកសិករនិងអាជ្ញាធរមូលដ្ឋានគ្រប់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុងទាំងអស់ត្រូវបង្កើនការប្រុង ប្រយ័ត្ន បន្តតាមដានត្រួតពិនិត្យ មើលដំណាំស្រូវក្នុងស្រែរបស់ខ្លួនជាប់ជាប្រចាំ ទៀងទាត់និងចាត់វិធានការឱ្យបានទាន់ពេល វេលា ជៀសវាងការខាតបង់ធ្ងន់ធ្ងមកលើដំណាស្រូវរបស់ខ្លួន។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍លើកឡើងថា ក្រោយពីទទួលបានរបាយ ការណ៍ពីបងប្អូនប្រជាពលរដ្ឋក៏ដូចអាជ្ញាធរភូមិ ឃុំ ស្រុកអំពីករណីផ្ទុះដង្កូវហ្វូងនោះ អាជ្ញាធរខេត្តព្រមទាំងមន្ទីរនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះមកជាបន្ទាន់ដើម្បីពិនិត្យជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលាទាំងអស់នេះបញ្ជាក់ឱ្យឃើញការយកចិត្តទុកដាក់គិតគូអំពីទុកលំបាករបស់ប្រជាកសិកយើង ៕