ពលរដ្ឋក្នុងភូមិបាញ់ថ្គោល ឃុំជ្រៃបាក់ ថ្លែងអំណរគុណ ថ្នាក់នាំខេត្តកំពង់ឆ្នាំង និងសប្បុរសជន ដែលបានចូលរួម ឧបត្ថម្ភការកសាងស្ពាន ជាប្រយោជន៍ ពលរដ្ឋឆ្លងកាត់

ខេត្តកំពង់ឆ្នាំង ៖ សមិទ្ធិផលថ្មីៗ “ស្ពានព្រៃក្រាំង” ស្ថិតនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានការចូលរួមខិតខំ គៀងគរសប្បុរសជននានា ជាពិសេសទទួលការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជាពិសេសឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ កសាងស្ពាននេះរហូតបានស្ថាបនាក៍សាងរួចរាល់៩០ភាគរយ។

ប្រជាពលរដ្ឋ ក្នុងឃុំបាញ់ឆ្គោល ក៏បានសម្តែងនូវទឹកចិត្តសប្បាយរីករាយជាពន់ពេក ខណៈទទួលបានសមទ្ធិផលស្ពានថ្មីនេះ ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ឆ្លងកាត់ ប្រកបការងារកសិកម្ម ជាមធ្យោបាយឆ្លងកាត់ដឹកកសិផល និងធ្វើដំណើរទៅលំនៅឋានបានយ៉ាងងាយស្រួល និងឆាប់រហ័ស។

ដោយពួកគាត់អះអាងថាពីមុនមក ពេលធ្វើដំណើរឆ្លងកាត់ប្រកបការងារកសិកម្មធ្វើស្រែចំការ គឺត្រូវហែលឆ្លងកាត់ស្ទឹង ខ្លះយកពោះវៀនឡាន ”ពោង” ជាមធ្យោបាយ និងប្រឈមមុខគ្រោះថ្នាក់ដោយសារជាយថាហេតុមានការលង់ទឹកផងដែរ។

ប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណជូនចំពោះសប្បុរសជន និងថ្នាក់ទឹកនាំខេត្តកំពង់ឆ្នាំងដែលបានជួយឧបត្ថម្ភកសាងស្ពាន តាំងពីចាប់ផ្ដើមដំបូងជាដំណាក់កាលៗ ដែលលោកតែងតែគិតគូរ ពីសុខទុក្ខ ប្រជាពលរដ្ឋ ដែលជួបផលលំបាក ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ឬពូជសាសន៍អ្វីឡើយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋភិបាលដែលមានសម្តេចហ៊ុន ម៉ាណែត ជាប្រមុខ។

លោក សំ សំណាង មេភូមិមិនបាញ់ឆ្គោល បញ្ជាក់ថាស្ពានបេតុងនេះមានបណ្តោយប្រវែង២១ម៉ែត្រ ទទឹង៤,១០ម៉ែត្រ និងកម្ពស់៦ម៉ែត្រ ដោយមានការខិតខំប្រឹងប្រែងជួយជ្រោមជ្រែង ពីឯកឧត្តមអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះជំរុញឲ្យអាជ្ញាធរមូលដ្ឋានចាក់ប្លង់សេស្ពានមួយសន្លឹកនេះរួចរាល់ជាស្ថាពរ។

ទន្ទឹមនឹងនេះលោកមេភូមិបាញ់ឆ្គោល អំពាវនាវប្រជាពលទូទៅដែលប្រើប្រាស់ស្ពាននេះ សូមចូលរួមថែរក្សាឲ្យបានឋិតថេរ យូរអង្វែងជានិរន្តិ៍ដើម្បីទុកជាប្រយោជន៍រួម៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *