សមត្ថកិច្ចនគរបាលស្រុក រលាប្អៀរសហការជាមួយកម្លាំងជំនាញជលផល បង្រ្កាបរថយន្ត ធន់ធំ១គ្រឿង ដឹកលៀសខុសច្បាប់ ត្រូវរងការ ផាកពិន័យម្តងហើយ នៅបន្តយករថយន្តដដែល ដឹកលៀស៤៨០ការរ៉ុង និងនៅសល់២៥០ការ៉ុង បង្រុងនាំចេញទៅក្រៅប្រទេស

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរសហការជាមួយកម្លាំងជំនាញជលផលបង្រ្កាបរថយន្តធន់ធំ១គ្រឿងដឹកលៀសខុសច្បាប់ត្រូវរងការផាកពិន័យអន្តរកាលម្តងហើយចេញមកបន្តយករថយន្តដដែលដឹកលៀស៤៨០ការរ៉ុង និងនៅសល់២៥០ការ៉ុងបង្រុងនាំចេញទៅក្រៅប្រទេស

គួរបញ្ជាក់ផងដែរថា ការនេសាទលៀសដោយប្រើវិធីអូសដោយកម្លាំងម៉ាស៊ីនផ្ទុយពីច្បាប់ស្តីពីរជលផលទាំងនេះ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងខ្លាំងចំពោះប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងបាតទន្លេ និងធ្វើឲ្យប៉ះពាល់ ដល់បរិស្ថានផ្ទៃទឹកទន្លេទៀតដែរខណៈរដូវនេះ គឺជារដូវបិទនេសាទក្នុងដែនទឹកសាបផងដែរ ។

សេចក្តីរាយការណ៍ពីអធិការរងនភបាលស្រុករលាប្អៀរលោកវរ:សេនីយ៍ទោ យឹមសុផល បានឲ្យដឹងថាការចេញល្បាតនេះម៉ោង១២និង ៣០នាទី ឈានចូលថ្ងៃទី២២មិថុនា២០២៤កម្លាំងសមត្ថកិច្ចនគាលស្រុករលាប្អៀរបានចេញល្បាតដែលដឹកនាំកម្លាំងចុះផ្ទាល់ដោយអធិការនគបាលស្រុករលាប្អៀរលោកវរះសេនីយ៍ឯក វ៉ឹតសុផល  ក្នុងភូមិសាស្ត្រស្រុកនៅចំណុចបឹងផ្លូវក្របី ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកអធិការងនគបាលស្រុករលាប្អៀរបានឲ្យដឹងទៀតថាក្នុងការចេញល្បាតនោះសមត្ថកិច្ចបានប្រទះឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង3A-0591 ដឹកលៀសចំនួន ៤៨០បេ និងនៅក្នុងទឹកមួយកន្លែងទៀតប្រមាណជា២៥០រួចប្រគល់ជូនជំនាញរដ្ឋបាលខណ្ឌជលផលខេត្តកំពង់ឆ្នាំងហើយក៍ជារថយន្តដែលឃាត់បានពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤និងបានរងការពិន័យម្តងរួចមកហើយនៅថ្ងៃទី២០មិថុនាកន្លងទៅនៅយប់ថ្ងៃទី២២មិថុនា២០២៤រថយន្តដដែលបានបន្តដឹកលៀសទៀតដែលឈ្មួញដដែលៗ ។

នាយរងខណ្ឌរដ្ឋបាលជលផលខេត្តលោក លី ហុងស្រេង បានប្រាប់អោយដឹងផងដែរថាសហការជាមួយកម្លាំងនគរបាលជាច្រើននាក់នាំយកមកលៀសដែលនៅលើរថយន្តយកទៅចាក់លែងនៅស្ពានស្រះអង្កាម ស្ថិតក្នុងភូមិស្រះកែវ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ។

ចំណែកលៀសដែលនៅសល់ក្នុងទឹកចំនួនប្រមាណជា២៥០បេរទៀតដែលមេឈ្មួញបានដឹកចេញមិនទាន់ និងដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញក៏ត្រូវបានកម្លាំងធ្វើការវះចាក់លែងវិញទាំងអស់ផងដែរនៅចំណុចព្រែកទួលខ្សាច់ ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពីចាក់លៀសលែងទាំងអស់នោះរួច កម្លាំងជំនាញរដ្ឋបាលខណ្ឌជលផលបាននាំយករថយន្តដដែលយកទៅ រក្សាទុក នៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេ សាទខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការពិន័យអន្តរកាលសាជាថ្មីម្តងទៀត។

ប្រភពពីប្រជាពលរដ្ឋអះអាងថា រថយន្តដឹកលៀសខាងលើដែលៗសមត្ថកិច្ចឃាត់នោះជាកម្មសិទ្ធិ ផ្តាច់មុខរបស់ មេឈ្មួញធំជើងខ្លាំងម្នាក់ ឈ្មោះ យាយនី និងកូនស្រី ឈ្មោះគន្ធា រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលា ប្អៀរ ដែលតែងតែកៀរគរប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសនេសាទលៀសល្អិតៗខុសច្បាប់ មិនខ្វល់ថា ជារដូវបិទនេសាទ ឬ បើកនោះឡើយ។

លោក ងិនហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងយ៉ាងខ្លីថាករណ៏ខាងលើនេះលោកនិងធ្វើការផាកពិន័យអន្តរកាលទ្វេដងម្តងទៀតហើយករណីខាងលើមិនរៀងចាលហើយបើចាប់បានជាលើទី៣លោកនិងក៍សាងឯកសារបញ្ជូនបន្តទៅសាលាតំបូងខេត្តចាត់ការម្តង ។

ពាក់ពន្ធនិងករណីខាងលើនេះមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងថារថយន្តដឹកលៀសរបស់ឈ្មួញខាងលើនៅតែបន្តដឹកបាននៅក្នុងរដូវបិទនេសាទ ច្រើនលើកច្រើនសារមកហើយ តើរថយន្តមួយគ្រឿងនេះនៅមានអ្វីនៅពីក្រោយខ្នងបានជានៅតែហ៊ានប្រព្រិត្តដឹកជញ្ជួនដោយមិនទាំងញញើតសមត្ថកិច្ចនោះឡើយ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *