ឃាតកម្មយ៉ាងសាហាវ ចាក់សាំងដុតជនជាតិ ចិន នៅសណ្ឋាគារអន្ដរជាតិ ខេត្តព្រះសីហនុ ខណៈនេះចាប់ខ្លួនឃាតករ បានហើយនៅកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យដែលជាឃាត់កម្មបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងរណីឃាតកម្មដ៏សាហាវចាក់សាំងដុតជនជាតិចិន នៅសណ្ឋាគារអន្ដរជាតិខេត្តព្រះសីហនុ ខណៈនេះសមត្ថកិច្ចចាប់ខ្លួនឃាតករបានហើយនៅកំពង់ឆ្នាំង។

គួបញ្ជាក់ផងដែរថានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៤០នាទី មានករណីឃាតកម្មគិតទុកមុន មួយកើតឡើងនៅសណ្ឋាគារអន្តរជាតិ មានទីតាំងតាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យបានធ្វើសកម្មភាពចាក់សាំងដុតជនរងគ្រោះឈ្មោះ ZHANG GUANGLI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់ពីធ្វើសកម្មភាពរួចជន សង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ។

រហូតថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដោយ សហការស្រាវជ្រាវជាមួយកម្លាំងជំនាញរបស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ, ស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាប់ឃាត់ខ្លួនជនសង្ស័យបានហើយនៅចំណុចឃភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងករណីបង្ក្រាបជនសង្ស័យមានឈ្មោះ គៀន គន្ធា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ក្រោយចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាក់សាំងដុតជនរងគ្រោះបណ្តាលឲ្យស្លាប់ប្រាកដមែន ព្រោះតែខឹងជនរងគ្រោះមើលងាយខ្លួន ហើយបានបោកទូរស័ព្ទរបស់ខ្លួនចោល និងមិនព្រមបើកប្រាក់ខែឲ្យខ្លួនគេសោះ។

លោកឧត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាករណីនេះកម្លាំងនគបាលខេត្តជាកម្លាំងសហការជាមួយកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅក្នុងរោងស្នាក់នៅបណ្ដោះអាសន្នចាំចំការតបស់ឪពុកជនសង្ស័យខាងលើនៅដីចាំចំការក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្ម ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *