សមត្ថកិច្ចនគរបាល ស្រុករលាប្អៀរ សហការជាមួយ កម្កាំងជំនាញជលផល បានធ្វើការឃាត់រថយន្តធន់ធំ១ គ្រឿង ដឹកលៀសខុសច្បាប់ជាង៣៤តោន

ខេត្តកំពង់ឆ្នាំង៖ រថយន្តធុនធំ ១គ្រឿងដឹកជញ្ជូនផលិតផលជលផល (លៀស) ជាង៣៤តោន គ្មានលិខិតអនុញ្ញាតិ បម្រុងដឹកទៅលក់បន្តនៅប្រទេសជិតខាង ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរបាន ធ្វើការឃាត់ប្រគល់ជូនជំនាញរដ្ឋបាលខណ្ឌជលផលខេត្តកំពង់ឆ្នាំងខណះដែលកំពង់ធ្វើចរាចរណ៍ដឹកចេញ។

លោកវរ:សេនីយ៍ទោ.យឹមសុផល អធិការរង នភបាលស្រុករលាវ្អៀរបានអោយដឹងថា ប្រតិបត្តិការខាងលើនេះនៅម៉ោង១០និង៣៥នាទី យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ អធិការនគបាលស្រុករលាប្អៀរលោកវរះសេនីយ៍ឯក លោកវ៉ឹតសុផល បានដឹកនាំកម្កាំងចុះធ្វើការនៅចំណុចព្រែកទួលខ្សាច់ ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំ ភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកអធិការងនគបាលស្រុករលាប្អៀរបានអោយដឹងទៀយថាការឃាត់រថយន្តមួយគ្រឿងខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងពណ៌ស ដឹកលៀសទម្ងន់ជាង១០តោនក្រាមពាក់ស្លាកលេខ កំពង់ឆ្នាំង3A-0591 និងលៀសចំនួន ១៧០បេ ទម្ងន់ជាមធ្យមប្រមាណជាង៣០តោន ប្រគល់ជូនជំនាញរដ្ឋបាលខណ្ឌជលផលខេត្តកំពង់ឆ្នាំង ចំណាត់ការបន្ត។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក លី ហុងស្រេង នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត មានកម្លាំងជំនាញជលផល៣នាក់ សហការជាមួយកម្លាំងនគរបាល ៥នាក់នាំយកមក ចាក់លែងលៀសទាំងអស់នៅចំណុចស្ពានបាញ់ឆ្គោល ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងមួយចំនួនទៀតដែលមឹឈ្មួញជើងខ្លាំងដឹកចេញមិនទាន់ត្រូវបានកម្លាំងធ្វើការចាក់លែងនៅចំណុចព្រែកទួលខ្សាច់ ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពីចាក់លែងលៀសទាំងអស់នោះរួច កម្លាំងជំនាញរដ្ឋបាលខណ្ឌជលផលបានយករថយន្តទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បន្តកសាងសំណុំរឿងតាមនីតិវិធី។

ដោយឡែកប្រភពពីប្រជាពលរដ្ឋ អះអាងថា រថយន្តដឹកលៀសដែលសមត្ថកិច្ចឃាត់នៅពេលនេះជាកម្មសិទ្ធិផ្តាច់មុខរបស់មេឈ្មួញធំឈ្មោះយាយនី និងកូនស្រីឈ្មោះគន្ធា រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលតែងតែកៀរគរប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសនេសាទ លៀសល្អិតៗខុសច្បាប់ មិនខ្វល់ថាជារដូវបិទនេសាទ ឬបើកឡើយ។

ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ លោកងិនហ៊យនបានអោយដឹងតាមរយ:ទូរសព្ទ័នៅវេលាមម៉ោង២និង២៥នាទីថ្ងៃទី២០ មិថុនា២០២៤នេះថារថយន្តដែលជាវត្ថុតាងក្នុងការដឹកជញ្ជីនក្រផយចាក់លៀសលែងទៅក្នុងព្រែករួចត្រូវនាំយកមករក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដើម្បីធ្វើការវិន័យទៅតាមច្បាប់ស្តីពីជលផល ។

ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងទៀតថាពាក់ព័ន្ធនឹងករណ៏ដឹកជញ្ជូនលៀសនៅក្នុងរដូវបិទនេសាទនេះខាងលោលមានវិធានការក្តៅមិនអោយមានឡានធំចូលដឹកទេបើមាមឡានជំៗចូលដឹកអញ្ចឹងត្រូវចាប់ឡាននេះតែម្តង ។

គួរបញ្ជាក់ផងដែរថសថាការបង្កលក្ខណៈឲ្យកើតមានបទល្មើសនេសាទលៀសប្រើការអូសដោយកម្លាំងម៉ាស៊ីនផ្ទុយពីច្បាប់ជលផលទាំងនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងខ្លាំងចំពោះប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងបាតទន្លេ និងធ្វើប៉ះពាល់ដល់បរិស្ថានផ្ទៃទឹកទន្លេទៀតផង៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *