ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកកដ្ឋាន ស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោកតំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រិទ្ទសភា និងសម្តេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានជួបសំណេះ សំណាល និងចែកអាវភ្លៀង ដែលជាអំណោយប្រគល់ជូនដល់បងប្អូន កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទនៃចំណុចយោធភូមិពិសេស នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៩មិថុនា២០២៤នេះ ឯកឧត្តម.ឧត្តមសេនីយ៍ឯកហ៊ុនម៉ានិតអគ្គនាយក អគ្គនាយកកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិនិងជាមេបញ្ជាការរងកងទ័ពជើងគោកតំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានព្រិទ្ទសភានិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាតក្រហមកម្ពុជាបានជួបសំណេះសំណាល និងចែកអាវភ្លៀង ដែលជាអំណោយប្រគល់ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទនៃចំណុចយោធភូមិពិសេស នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ។

ក្នុងពិធីធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម.ឧត្តមសេនីយ៍ឯក ហ៊ុនម៉ានិត រួមនិងសហការីអមដំណើរនិងមានការចូលរួមពីលោកឧុត្តមសេនីយ៍ទោ.ទិត្យរចនា .មេបញ្ជាការងយោធភូមិភាគពិសេសតំណាងខ្ពងខ្ពស់លោកឧុត្តមសេនីយ៍ឯក.ពូសាប៊ុតឌី.មេបញ្ជាការយោធភូមិភាគពិសេស.ឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធិ.អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន.ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែចន្ទ័មុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបញ្ជាការកងរាជអាវុធហត្ថ.ស្នងកានគបាលខេត្ត.តំបន់ប្រតិបត្តការសឹករងខេត្ត.ចំណុះអោយយោធភូមិភាគពិសេសចូលរួមផងដែរ ។

ក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ.ទិត្យរចនា.ក្នុងនាមមេបញ្ជាការងយោធភូមិភាពពិសេសនិងតំណាងនាយទាហាន.ពលទាហានសូមសម្តែងនួវការដឹងគុណដោយស្មោះស្មគ្របំផុតជូនចំពោះសម្តេចទាំងពីរ ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងទ័ពរបស់យើង និងគ្រួសារកងទ័ព ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយដូចជាថ្ងៃនេះបាននាំយកអាវភ្លៀងមកចែកជូនគ្រាដែលរដូវវស្សាបានមកដល់។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុនម៉ានិត អគ្គនាយក អគ្គនាយកកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពាជាតិនិងជាមេបញ្ជាការរងកងទ័ពជើងគោកសូមអរគុណដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្ថិភាពប្រជាជន និងថែរក្សាការពារសុខសន្តិភាព ជូនជាតិមាតុភូមិ។

ឯកឧត្តមក៍បានមានប្រសាសន៍ថាក្នុងនាមជាអ្នកការពារជាតិ ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពប្រជាជន ត្រូវប្រឆាំងដាច់ខាតជាមួយគ្រឿងញៀននិងគ្រឿងអបាយមុខផ្សេងៗហើយត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយសូមគោរពឯកសណ្ឋាន តួនាទី ភារកិច្ច និងវិន័យរបស់ខ្លួនត្រូវនៅអោយឆ្ងាយពី គ្រឿងញៀនដែលបានបំផ្លាញសង្គមជាតិយើងទាំងមូល ប្រសិនបើយើងមិនរួមគ្នាទប់ស្កាត់គ្រប់រូបភាព រួមទាំងការប្រើប្រាស់ឡើងទៅ។

ឯកឧត្តមបានបញ្ជាក់ទៀតថារាជរដ្ឋាភិបាល នឹងបន្តធ្វើកំណែទម្រង់តាមអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីពង្រឹងអភិបាលកិច្ចល្អ ប្រឆាំងអំពើពុករលួយ និងធានាការអភិវឌ្ឍដោយចីរភាព។

នៅបញ្ចប់ពិធីឯកឧត្តមបានអញ្ជើញចែកអាវភ្លៀងទៅតាមបណ្តាកងឯកភាពដែលចំណុះអោយយោធភូមិភាគពិសេសផងដែរ ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *