អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញឲ្យមន្ទីរជំនាញចុះពិនិត្យ ទីតាំងដីមួយកន្លែង ចំណុចព្រំប្រទល់ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខណៈមានអ្នក បោះបង្គោលចូលបឹងធម្មជាតិ

ខេត្តកំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា ទីតាំងបឹងលាជជាបឹងធម្មជាតិមួយកន្លែងស្ថិតក្នុងចំណុចព្រំប្រទល់ឃុំពានី ស្រុកកំពង់ត្រឡាច និងឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពេលនេះមានជនខិលខូច បានចូលយកបង្គោលដែលជាសសរបេតុងចូលបោះព្រុំចំណីបឹងយកជាកម្មសិទ្ធឯកជនផ្ទាល់ខ្លួន។

ការបោះបង្គោលព្រំដីនេះក្រោយមានការស្តារ និងកាយដីបឹងនៅចំណុចខាងលើ ជាច្រើនហិកតាផងនោះ និងស្នើជំនាញមន្ទីរពាក់ព័ន្ធចុះពិនិត្យ ។

ដោយឡែកលោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាចវិញបានបញ្ជាក់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ក្នុងនាមអាជ្ញាធរស្រុកបានស្នើសុំឲ្យមន្ទីរជំនាញ(មន្ទីរធនធានទឹក)ចុះមកកំណត់ព្រំប្រទល់បឹងតាំងពីយូរមកហើយ ប៉ុន្តែមិនទាន់ទទួលចម្លើយ។

កន្លងមករដ្ឋបាលស្រុកបានចុះពិនិត្យព្រំប្រទល់បឹងម្តងហើយ តែត្រូវប្រជាជនកៀគរគ្នាមកប្រឆាំងជាមួយមន្ត្រីជំនាញស្រុក ពេលនោះមន្ត្រីបានដកថយទៅវិញសិនហើយដោយ រង់ចាំមន្ត្រីមន្ទីរចុះមកដោះស្រាយ។

ពាក់ពន្ធនិងព័ត៌មាននេះឯកឩត្តមអភិបាលខេត្តកំពង់ឆ្នាំង ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា រឿងធ្វើរបងខ្ញុំអត់ដឹងទេ ចាំខ្ញុំអោយជំនាញចុះទៅមើលខានស្អែក(ទី១៩ ខែមិថុនា ឆ្នាំ២០២៤) បានបញ្ជូនទៅហើយ។

លោកងិន យ៉ុង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងស្តីទីឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះថា ប្រសាសន៍ឯកឧត្តមអភិបាលខេត្តផ្ទាល់បានបញ្ជាឲ្យមន្ទីរធនធានទឹកចុះពិនិត្យស្រាវជ្រាវទីតាំងខាងលើនៅថ្ងៃហ្នឹង ប៉ុន្តែលិខិតរដ្ឋបានស្នើលោកសូមបញ្ជាក់ឲ្យច្បាស់ រាយការណ៍ទៅឯកឧត្តមអភិបាលខេត្តម្តងទៀត ដើម្បីចេញលិខិតបង្គាប់ការ ?

លោកបានបញ្ជាក់បន្ថែមថា លោកបានឲ្យមន្ត្រីចុះអង្កេតហើយ ទីតាំងនោះកន្លងមកធ្លាប់ធ្វើជាច្រើនសារផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *