សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៤ មានបើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និង ការឆ្លើយតបគ្រោះមហន្តរាយ នៃគម្រោងការត្រៀមបង្កាស្ថានភាពបន្ទាន់ខេត្តសៀមរាប ក្រោមកិច្ចសហការពីសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ក្រោមកិច្ចវត្តមានលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត តំណាងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត ទទួលបន្ទុកគម្រោង ។ វគ្គបណ្តុះបណ្តាល នេះដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ៃនមន្ទីរ អង្គភាពពាក់ព័ន្ធ សមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ខេត្ត ក្រុង ស្រុក និង ចៅសង្កាត់ ស្មៀន ទាំង១២សង្កាត់ក្នុងក្រុងសៀមរាប ប្រមាណ ៧៥នាក់ចូល រួម ។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនេះដែរ លោក ចឹក គឹមជុន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និង ការឆ្លើយតបគ្រោះមហន្តរាយ នៃគម្រោងត្រៀមបង្កាស្ថានភាពបន្ទាន់ខេត្តសៀមរាប ក្រោម កិច្ចសហការពីសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ក្នុងគោលបំណង ដើមី្បអភិវឌ្ឍសមត្ថភាព អំពីការងារត្រៀមបម្រុងឆ្លើយតប និង ការឆ្លើយតបគ្រោះមហន្តរាយ និង រៀបចំផែនការហានីភ័យត្រៀមបង្កា ដើមី្បឆ្លើយ តបទៅនឹងស្ថានភាពកើតឡើងបន្ទាន់នៅតាមបណ្តាសង្កាត់ទាំង១២ នៃក្រុងសៀមរាប ។ លោកបានបន្តទៀតថា ដើមី្បឲ្យ ការងារនេះទទួលបាននូវប្រសិទ្ធិភាព ក៏ត្រូវមានគ្រប់សមាសភាពពាក់ព័ន្ធ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយមានការ អញ្ជើញគ្រូឧទ្ទេស នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការបណ្តុះបណ្តាលដល់ លោក លោកស្រី ។ លោក ចឹក គឹមជុន បានគូសបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះសង្កាត់ទាំង១២ នៃក្រុងសៀមរាប ដើមី្បឲ្យចេះចងក្រងសៀវភៅ ដោយក្រុមលេខាធិការដ្ឋាន គម្រោងថ្នាក់ខេត្ត ជាអ្នកជួយមើល ជួយបន្ថែម និង តម្រង់ទិស ។ ដូច្នេះសង្កាត់ទាំង១២ នៃក្រុងសៀមរាប ក៏ត្រូវត្រៀម សៀវភៅសរសេរ ត្រៀមបង្កា ឆ្លើយតបថ្នាក់ក្រុងសៀមរាប និង ការធ្វើបច្ចុប្បន្នភាពទៅថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ ដើម្បី សម្រាប់ការអនុវត្តនៅឆ្នាំ២០២៥ ហើយធ្វើនៅក្នុងសង្កាត់ទាំង១២ ត្រៀមបង្កាទប់ស្កាត់ នៃគ្រោះមហន្តរាយឆ្នាំ២០២៥ ។ ក្រៅពីសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប នៅពេលទទួលបានគម្រោងនោះ លេខាធិការដ្ឋានថ្នាក់ខេត្ត និង បន្តទៅតាម បណ្តាក្រុង ស្រុកទាំង១២បន្តទៀត លើការរៀបចំសៀវភៅ ចងក្រងឯកសារទៅតាមបណ្តាក្រុង ស្រុកនីមួយៗ លើការត្រៀមបង្កា ឆ្លើយតបនៅថ្នាក់ក្រុង ស្រុក ទៀតផង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប