ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត <<ដឹកនាំកិច្ចប្រជុំស្តីពី បញ្ជីវត្តមានបំពេញការងារប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ>>។ ដោយមានការចូលរួមពីៈ លោកនាយការិយាល័យចំណុះឲ្យផែនទាំង ៣រូប លោក លោកស្រី នាយរងការិយាល័យជំនាញទាំង៣២ ទទួលការងាររដ្ឋបាលសរុប លោក លោកស្រី អធិការរងនគរបាលក្រុង ស្រុក ទទួលការងារសេនាធិការ លោក លោកស្រី មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខៈ ៦០៣ ទទួលការងារសេនាធិការ លោក លោកស្រី នាយ នាយរងផ្នែករដ្ឋបាលសរុបការិយាល័យជំនាញទាំង៣២ លោកនាយរងប៉ុស្តិ៍ការពារព្រំដែនគោកទាំង១១ប៉ុស្តិ៍ លោក លោកស្រី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍ សរុបចំនួន ១៨៥នាក់ ស្រី១៥ នាក់។
ថ្លែងក្នុងកិច្ចប្រជុំនោះលោកឧត្ដមសេនីយ៍ត្រី ស្នងការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការ ដល់កងកម្លាំងនគរបាលជាតិក្រោមឱវាទទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត និងតាមបណ្តាអង្គភាពចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តទាំងមូល។ ព្រមទាំងបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ គ្មានការយោគយល់ចំពោះមន្រ្តីនគរបាល រូបណាបានល្មើសបទវិន័យកងកម្លាំងនគរបាលជាតិ គ្រប់រូបភាពឲ្យសាកសមនៅទោសកំហុសដែលបានប្រព្រឹត្តកន្លងមក ក្រើនរំលឹកដាស់តឿនដល់មន្រ្តីនគរបាលក្រោមឱវាទត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចឲ្យបានល្អដែលថ្នាក់ដឹកនាំប្រគល់ជូន ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិថ្មី លេខៈ ៨៧៣ ប្រ.ក.(មាន៧ជំពូក ៣៥ប្រការ) ពង្រឹងការគ្រប់គ្រងបញ្ជីវត្តមានរបស់មន្រ្តីនគរបាលជាតិ ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឲ្យសមជាមន្រ្តីនគរបាលជាតិកម្ពុជា ពង្រឹងរបៀបរបបការងារតាមឋានានុក្រមដើម្បីប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមគោលរបបរបស់ក្រសួង ត្រូវត្រៀមកម្លាំងប្រចាំការតាមវេននៅហ្នឹងកន្លែង ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហេតុ ត្រូវលើកសរសើរចំពោះមន្រ្តីនគរបាលមានស្នាដៃល្អក្នុងពេលបំពេញការងារត្រូវស្នើសុំគោលការណ៍ ធ្វើលិខិតសរសើរ ប័ណ្ណសរសើ ផ្តល់ឋានៈតួនាទី និងរង្វាន់ជាការលើកទឹកចិត្ត ត្រូវចេះអនាម័យថែទាំសុខភាពឲ្យបានល្អ ដើម្បីបង្ការទប់ស្កាត់ការីករាលដាល នៃជំងឺផ្សេងផងដែរ៕