ខេត្តកំពង់ឆ្នាំង៖ គ្រួសាររងគ្រោះដោយភ្លៀងលាយឡំនិងខ្សល់កន្ត្រាក់បណ្តាលអោយរលំផ្ទះ របើកដំបូលផ្ទះ ជញ្ជាំងចំនួន១១ខ្នងផ្ទះ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានទទួលអំណោយដ៏ថ្លៃថ្លា មានស័ង្កសីចំនួន២៣០សន្លឹក របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងក្រុមការងារ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤បាននាំយកទៅជូនដោយផ្ទាល់ដៃ ។
គួរបញ្ជាក់ផងដែរថានៅម៉ោ ប្រមាណ ៦និង៥០ នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ មានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់បានបក់បោកបណ្ដាលឲ្យរលំផ្ទះ របើកដំបូលនិងជញ្ជាំងចំនួន១១គ្រួសារ ក្នុងនោះ នៅឃុំជៀប២គ្រួសារ ,ឃុំអភិវឌ្ឍន៍៥គ្រួសារ ,ឃុំចោងម៉ោង៤គ្រួសារ ។
ដោយឡែកវិទ្យាល័យហ៊ុនសែនទួលខ្ពស់ អគារសិក្សា ២ជាន់ ក៏ត្រូវរងនូវខ្យល់កន្រ្តាក់ បក់ចំបណ្ដាលឲ្យខូចខាត ក្បឿង៣ជួរ បណ្ដោយអាគារផ្នែកខាងមុខ និងផ្នែកខាងក្រោយប្រហែល ៧០០សន្លឹក ,កញ្ចក់បង្អួច១៥គ្រោង បាក់បែកប្រហែល៣០ផ្ទាំងកញ្ចក់ និងខ្សែកាមេរ៉ាសុវត្ថិភាព។
តែក្នុងស្ថានភាពនោះសំណាងល្អ មិនបណ្តាលឲ្យមានប្រជាពលរដ្ឋឬសត្វរងគ្រោះថ្នាកើនោះឡើយ៕ សុក្ខារិន