គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរគម្រប់៨៨យាងចូល៨៩ព្រះវស្សានៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត

កំពង់ឆ្នាំង ៖ គណៈ:កម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៨ មិថុនា២០២៤នេះមានរៀបចំប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុន្នីនាថសីហនុព្រះវរៈមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលនិងព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគម្រប់ព្រះជន្ម៨៨យាងចូល៨៩ព្រះវស្សា ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ?ព្រះអង្គធម្មវនវាសី ចន្ទ មុនី លោកជំទាវពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជានិងឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជានិងជាអភិបាលខេត្តកំពង់ឆ្នាំងលោក ស៉ីវរុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងលោក ឡុងឈុនឡៃ លោកជំទាវកែចន្ទ័មុនី អ្នកតំណាងរាស្ត្រមណ្ឌល់កំពង់ឆ្នាំង និងមានការចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិកសមាជិការសាខាកាកបាទក្រហមកម្ពុជាខេត្តអស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទី អង្គភាពជុំវិញខេត្តចូលរួមស្ថិតនៅក្នុងបរិវេណវត្តចន្ទប្បជោត្តនារាមហៅវត្តតាសុតនៅក្នុងឃុំក្រាំលាវស្រុករលាប្អៀរ ។

មានសង្សដិកាបញ្ជាក់ថា ព្រះពុទ្ធសាសនាដើរតួជាចំណែកមួយ ក្នុងវិស័យអាណាចក្រដើម្បីជួយគ្នាជាចលករ ជម្រុញលើវិស័យមនុស្សធម៌ជាពិសេសក្នុងវិស័យកាកបាទក្រហមកម្ពុជា ដែលមានព្រះរាជវត្តមានជាអថិបតីដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ដែលព្រះអង្គគង់ប្រថាប់ជាព្រះប្រធានកិត្តិយស វត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជាអនុប្រធានអចិន្ត្រិយិ៍កាកបាទក្រហមកម្ពុជា។

ព្រះអង្គមានសង្ឈដិកាបញ្ជាក់ទៀតថាព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរ នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត  ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដោយផ្តល់ជាវត្តមានគណៈកិត្តិយស ឯកឩត្តម លោកជំទាវ លោកឩញ៉ា អ្នកឩញ៉ា អស់លោក លោកស្រី មន្ត្រីអ្នកមុខ អ្នកការ ថ្នាក់ក្រសួង និងថ្នាក់ខេត្ត ជាច្រើនរូបផងដែរ។

ឯកឩត្តស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលសម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជារាស្ត្រទូទាំងខេត្តកំពង់ឆ្នាំង សូមព្រះបរមរាជានុញ្ញាត សម្តែងនូវមនោសញ្ចេតនាដ៏ ជ្រាលជ្រៅជាបំផុតថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៨៨យាងចូល៨៩ព្រះវស្សា។

នៅបញ្ចប់ពិធីមានការផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន៨៩គ្រួសារបានការឧបត្ថមពីព្រះអង្គធម្មវនវាសី ចន្ទមុនីដោយក្នុងមួយគ្រួសារទទួលបាន អង្ក២៥គីឡូក្រាម.មី១កេះ.ត្រីខ១យួរ.ទឹកត្រី១យួរ ទឹកស៉ីអ៉ី១យួរ.រួមនិងថវិការ២ម៉ឺនរៀលផងដែរ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *