ចោរដាច់លក្ខឆក់កាបូប ត្រូវបានជនរងគ្រោះហក់ធាក់ម៉ូតូផ្តួល ស្រែកឆោឡោអ្នកជិតខាង ជួយឃាត់ខ្លួនបាន

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការងនគបាលខេត្តកំពង់ឆ្នាំងទទួលផែនកណ្តាលយុត្តិធម៌ឲ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ថា ជនសង្ស័យដែលជាចោរឆក់កាបូបលុយប្រជាពលរដ្ឋថ្ងៃមុនដោយមិនបានសម្រេច នៅស្រុកកំពង់ត្រឡាចត្រូវបញ្ជូនទៅសាលាតំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិហើយ។

គួររំលឹកផងដែរថាមានករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបដៃពីប្រជាពលរដ្ឋដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវប៉ុន្តែជនរងគ្រោះរត់តាមពីក្រោយហក់ធាត់ម៉ូតូផ្ដួលហើយស្រែកផ្អើលឆោឡោអោយជួយផងៗ រហូតអ្នកជិតខាងឃើញដូច្នោះបាននាំគ្នារត់មកជួយចាប់ខ្លួនបានជនសង្ស័យខាងលើប្រគល់អោយទៅសមត្ថកិច្ចតែម្តង។

លោកវរៈសេនីយទោ ពេជ្រ សុផានី អធិការរងនគរបាលព្រហ្មទណ្ឌស្រុកកំពង់ត្រឡាចបញ្ជាក់ឲ្យដឹងថា ករណីអំពើលួចមានស្ថានទម្ងន់ទោសដោយឆក់កាបូបដៃនេះបានកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២ និង៤០នាទី នៅចំណុចផ្ទះឈ្មោះសែត ហ៊ន ភេទប្រុស ស្ថិតនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ធឿន ចាន់ធីម ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ក្នុងកាបូបដៃនោះមានលុយខ្មែរចំនួន៦០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ប្រូមេក មួយគ្រឿង។

ដោយឡែកជនសង្ស័យឈ្មោះ កី ទាំ ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ៣៥ឆ្នាំ រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ពេលកំពុងធ្វើសកម្មភាពត្រូវជនរងគ្រោះស្រែកឲ្យប្រជាពលរដ្ឋក្បែរខាងសហការគ្នាចាប់ខ្លួនបានប្រគល់ជូនសមត្ថកិច្ច។

ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារចំនួន៣ឆ្នាំកន្លះ ពីបទចែកចាយគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅសាលាតំបូងខេត្តដាក់ពន្ធនាគាររួចហើយ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *