កម្លាំងសមត្ថកិច្ច នគបាលព្រហ្មទណ្ឌខេត្តសហការណ៍ជាមួយ នគបាលស្រុកធ្វើសការស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញា ករណ៏ឃាត់កម្មកន្លងទៅលើ ជនរងគ្រោះនៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៤មិថុនា២០២៤ម្សិលមិញនេះកម្លាំងនគបាលផ្នែកព្រហ្មទណ្ឌខេត្តពោធិសាត់សហការជាមួយកម្កាំងនគបាលស្រុកស្រាវជ្រាវលើករណីឃាតកម្មមួយនៅភូមិស្រករ.ឃុំបឹងខ្នារ .ស្រុកបាកានបានធ្វើការកំណត់បាននៅមុខសញ្ញាជនសង្ស័យឈ្មោះ.សឿម សឿត .ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រករ.ឃុំបឹងខ្នារ.ស្រុកបាកាន.ខេត្តពោធិ៍សាត់ .ហើយកម្លាំងឈានដល់តាមចាប់ខ្លួនបាននៅចំណុចវាបឹងខ្ទុំ ស្ថិតនៅភូមិរូង.ឃុំបឹងខ្នារ .ស្រុកបាកាន ។

លោកឧុត្តមសេនីយ៍ត្រី.ម៉ូនីដា ស្នងការងទទួលផែនព្រហ្មទណ្ឌ័ខេត្តពោធិសាត់បានអោយដឹងថាដោយមានណែនាំពីលោកឧត្តមសេនីយ័ទោ.សថេង.ស្នងការនគបាលខេត្តពោធិសាត់បានដាក់បញ្ជាអោយលោកដឹកនាំកម្លាំងបើកការស្រាវជ្រាវបន្ទាន់គ្រាដែលនៅក្នុងកិច្ចប្រតិបត្តការបើកការស្រាវជ្រាវបន្ទាន់បានឃាត់ខ្លួនជនសង្ស័យខាងលើនិងបានដកហូតវត្ថុតាងរួមមាន ពូថៅ១ ភ្លើងកែវពាក់ក្បាល១ ខោកាប៊យជើងវែងពណ៌ខៀវ១ នៅវេលាម៉ោង ១១ថ្ងៃត្រង់ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីធ្វើការសាកសួរ ។

លោកឧត្តមសេនីយ៍ត្រី.ម៉ូលីដា បានអោយដឹងថាបើយោងតាមចម្លើយរបស់ឈ្មោះ សឿម សឿត សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ួន យ៉ូន ហៅ ងិល ត្រូវចំក្បាល ក ជាច្រើនពូថៅបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចប្រអប់លូទឹកប្រឡាយព្រីង ស្ថិតនៅភូមិស្រករឃុំបឹងខ្នារ កាលពីរថ្ងៃទី១២.០៦.២០២៤ វេលាម៉ោង២១និង៤៥នាទី ពិតប្រាកដមែន។

មូលហេតុ:ជនសង្ស័យខឹងឈ្មោះអ៑ួន.យ៉ូន (ជនរងគ្រោះ)តែងតែផឹកស្រាស្រវឹងហើយដើរយប់ធ្វើឲ្យឆ្កែព្រុសដេកមិនលក់ ។

-ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផលអវិជ្ជមានជនសង្ស័យត្រូវបានសមត្ថកិធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកានគ្រោងនិងក៍សាងឯកសារបញ្ជូនបន្តមកសាលាតំបូងខេត្តពោធិសាត់ដើម្ប៏ចាត់តាមនិត៨វិធីផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *