សៀមរាប៖ នៅក្នុងពិធីធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមការងារចុះបញ្ជីដីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមកចំនួន៣ភូមិគឺមានភូមិគោកធ្លក .ភូមិត្រពាំងទឹម និងភូមិឃុនមោឃ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៤នេះ លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តសៀមរាបបានថ្លែងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ក្បាលដីអញ្ជើញមកធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលមាន ក្នុងឯកសារនៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវឬជំទាស់លើទិន្នន័យ ទាំងនោះក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក)គឺគិតចាប់ពីថ្ងៃទី ១២ ខែមិថុនា ដល់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេនវត្តអរញ្ញរង្សី (ហៅវត្តល្អក់) ។ លោក ស៊ុន សុជាតិ បានមានប្រសាសន៍បន្តថា ក្រុមការងារជំនាញក្រោយពីធ្វើការវាស់វែងបានបញ្ចប់ ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលបានកំណត់វិនិច្ឆ័យ ព្រុំ.និងបានបញ្ចូលទិន្នន័យក្បាលដី ហើយក្នុងការបិទផ្សាយជាសាធារណះនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បី បញ្ជៀសការកើតមានទំនាស់ដីធ្លី។លោកក៍បានបន្ថែមទៀតថា ក្នុងរយៈ ពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំដោយមិនគិតពីថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញដើម្បីធ្វើការកែសម្រួលអោយបានត្រឹមត្រូវឡើងវិញផងដែរ ។ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានមានប្រសាសន៍ថាការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និង ដើម្បីអោយម្ចាស់ដី និង អ្នកកាន់កាប់ដីទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវក្នុងករណីពិនិត្យទៅឃើញថាមានកំហុសឆ្គងត្រូវ ដាក់ពាក្យចូលមកគណៈកម្មការរដ្ឋបាល បើពិនិត្យឃើញថា មានកំហុសឆ្គងឬមានបណ្តឹងតវ៉ា ក្នុងករណី ដែលក្បាលដីណាមានវិវាទផងដែរ ។ លោកអភិបាលស្រុកក៍បានមានប្រសាសន៍បន្ថែមទៀតថា នេះជាលទ្ធផល និង សក្ខីភាពដែលបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថាការចុះបញ្ជីដីមានលក្ខណះជាប្រព័ន្ធដើម្បីកាត់បន្ថយទំនាស់ ហើយ មិនត្រឹមតែប៉ុណ្ណោះការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នេះគឺឈានទៅដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេប្រសិនបើការដកហូតនេះមិនមែន ដើម្បីប្រយោជន៍សាធារណៈ។ លោក សូរ ប្លាតុង ក៍បានធ្វើការអំពាវនាវ ដល់អាជ្ញាធរឃុំ ភូមិ និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះពេលត្រឡប់ទៅលំនៅដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងគ្រប់គ្នាៗព្រមទាំងអញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីដីធ្លីមាន មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តសៀមរាបដែលកំពុងតែបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នាផងដែរ ៕
Related Posts
សមត្ថកិច្ចជំនាញនៃស្នងការនគបាលខេត្តពោធិសាត់សហការជាមួយនគបាលក្រុងស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងមួយក្រុមបង្ករហឹង្សាកាប់ទៅលើជនរងគ្រោះបណ្តាកអោយដាច់ដៃគ្រោងនិងបញ្ពូនទៅតុលាការថ្ងៃនេះ
ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគបាលខេត្តពោធិសាត់សហការជាមួយនគបាលក្រុងពោធិសាត់ស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមបង្រកហឹង្សាកាប់ទៅលើជនរងគ្រោះបណ្តាកអោយដាច់ដៃខាងឆ្វេង សមត្ថកិច្ចគ្រោងនិងបញ្ពូនទៅតុលាការនៅថ្ងៃនេះ។ លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា ស្នងការរងនៃផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងនៅថ្ងៃ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ថាដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សថេង ស្នងការនគបាលខេត្តពោធិ៍សាត់ បានបញ្ជាអោយបើកការស្រាវជ្រាវបន្ទាន់ និងបានកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបង្ករហឹង្សា មួយក្រុមមានគ្នា៦នាក់បានកាប់ទៅលើជនរងគ្រោះបណ្តាលអោយដាច់ដៃខាឆ្វេងដែលបានកើតឡើងនៅចំណុចផ្លូវ៦០ម៉ែត្រស្ថិតក្នុងភូមិ ក្រាំងតាសែនសង្កាត់ព្រៃញីក្រុងនិងខេត្តពោធិសាត់ ។ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា…
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់បន្តទទួលថវិកា ជំហានទី៣ពីមន្ទីរ អង្គភាពនិងសប្បុរសជន
ខេត្តពោធិសាត់: នៅថ្ងៃទី១៩កក្កដា២០២៣នេះក្នុងឱកាសអបអរសាទរខួបលើកទី១៦០ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភាព ក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»ដែលបានប្រារព្ធធ្វើនៅស្នាក់ការសាខា ស្ថិតក្រោមអធិបតី ភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។ មន្ទីរ អង្គភាព សប្បុរសជននិងព្រះមន្ត្រីសង្ឃដែលបានចូលរួមឧបត្ថម្ភថវិកា៨ឧសភាឆ្នាំ២០២៣រួមមាន តាមរយៈឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគិ្គសនីកម្ពុជានិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ថវិកា…
ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ មួយកន្លែងបានត្អូញត្អែ ពីតម្លៃសាច់សត្វចិញ្ចឹមធ្លាក់ចុះ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមេត្តាជួយ ចាត់វិធានការច្បាប់ឲ្យតឹងរឹង ក្នុងការលួចនាំសាច់បង្កក ពីក្រៅចូលមកក្នុងស្រុក
កំពង់ឆ្នាំង÷ ម្ចាស់កសិដ្ឋានចិញ្ជឹមសត្វ ជ្រូកនិងគោក៍ដូចជាប្រជាពលរដ្ឋ បានត្អូញត្អែពីតម្លៃសាច់សត្វក្នុងស្រុកបានធ្លាក់ចុះ ធ្វើឱ្យពួកគាត់ខាតបង់ ថវិកាជាច្រើន ខ្លះចង់បោះបង់ការចិញ្ជឹម និងលក់កសិដ្ឋានរបស់ខ្លួន ព្រោះមិនអាច ទប់ទល់និងប្រាក់ចងការ យកដើម មកបើកអាជីវកម្មចិញ្ចឹមសត្វបន្តទៀតបាននោះឡើយ ។ លោក ពាញ គាលី ម្ចាស់កសិដ្ឋានចិញ្ជឹមជ្រូកនិងគោ នៅភូមិត្រពាំងក្របៅ ឃុំ ខ្លុងពពក…