វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍

សៀមរាប៖ គោលនយោបាយសង្ខេបទាក់ទងយេនឌ័រនិង សុខភាព នៅសណ្ឋាគារប៉ាស៊ីហ្វិក និងស្បា ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍ គោលនយោបាយសង្ខេបទាក់ទងយេនឌ័រនិងសុខភាព ហៅថា D2P (Data to Policy) មានរយៈពេល៥ថ្ងៃ ក្រោមការគាំទ្រពី អង្គការ វ៉ាយថល ស្ត្រេតធីជី Vital Strategies (គំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (Data for Health Initiative: D4H) របស់  Bloomberg Philanthropies ដែលបានបើកដំណើរការទៅក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ សុរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងក្រុមការងារអន្តរក្រសួង មកពីក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ប្រមាណជា ៤០នាក់ចូលរួម ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង គោលបំណង នៃវគ្គ បណ្តុះបណ្តាលគឺដើម្បីបង្កើនសមត្ថភាពមន្រ្តី លើការវិភាគទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ ទងយេនឌ័រ និងសុខភាព ព្រមទាំងជំរុញការប្រើប្រាស់ទិន្នន័យសុខាភិបាលតាមរយៈការគាំទ្រ ការវិភាគទិន្នន័យសុខភាព សាធារណៈជាអាទិភាព សម្រាប់រៀបចំគោលនយោបាយ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលរងនៃគណៈ អភិបាលខេត្ត និង ចំណាប់អារម្មណ៍ របស់ លោក Luis Ocaranza ទីប្រឹក្សាជាន់ខ្ពស់ អង្គការ វ៉ាយថល ស្ត្រេតធីជី រួចមក លោកជំទាវ ច័ន្ទ សុរីយ៍ បានមានប្រសាសន៍លើកឡើងថា នាពេលថ្មីៗនេះ ក្រសួងកិច្ចការនារី បានដាក់ឲ្យប្រើប្រាស់ ផែកការយុទ្ឋសាស្រ្ត នារីរតនៈទី៦ (២០២៤-២០២៨) ។ ផែនការនេះមានការចូលរួមអនុវត្តពហុវិស័យ ដោយក្នុងនោះក៏មានសកម្មភាពដែលទាក់ទងការរៀបចំគោលនយោបាយ យេនឌ័រនិងសុខភាព ។ លោកជំទាវរដ្ឋលេខាធិការបន្តទៀតថា ការបណ្តុះបណ្តាល D2P ដែលមានន័យថា ប្រែក្លាយទិន្នន័យទៅគោលនយោបាយ ពិតជាមានសារៈសំខាន់ ពង្រឹងសមត្ថភាពមន្រ្តី គ្រប់ថ្នាក់លើជំនាញនានា ដូចជា ការវិភាគទិន្នន័យ ,ការប្រើប្រាស់ទិន្នន័យ និងការសសេរគោលនយោបាយ ការផ្សព្វផ្សាយ និងការអនុវត្តគោលនយោបាយ ។ ក្រុមការងារបានជ្រើសរើសប្រធានបទចំនួន៥សម្រាប់ការវិភាគនិងរៀបចំគោលនយោបាយ ដោយក្នុងនោះមានប្រធានបទដែលជាសកម្មភាពចែហនៅក្នុងផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ដូចជា”ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តក្នហវិស័យសុខាភិបាល” ជាផ្នែកមួយជំរុញសម្រេចគោលដៅនៃផែនការយុទ្ឋសាស្រ្ត នារីរតនៈទី ៦ ។ ក្រសួងកិច្ចការនារី ក៏ដូចជារាជរដ្ឋាភិបាល បានកំពុងលើកកំពស់ការប្រើប្រាស់ទិន្នន័យសម្រាប់ការធ្វើផែនការនិងការសម្រេចចិត្តនានា ។ ជំនាញនេះ D2P ឬកម្មវិធី ប្រែក្លាយទិន្នន័យទៅគោនយោបាយពិតជាសំខាន់ និងជាផ្នែកមួយនៃការអនុវត្តប្រាស់ ផែកការយុទ្ឋសាស្រ្ត នារីរតនៈទី ៦ ។ វគ្គបណ្តុះបណ្តាល D2P នេះ បានលើយកប្រធានបទចំនួន ៥សម្រាប់រៀបចំគោលនយោបាយសង្ខេប ទី១.ការគាំពារសង្គមផ្នែកសុខភាពដើម្បីឆ្លើយតបទៅស្ត្រី និងកុមាររងគ្រោះដោយអំពើហិង្សា ទី២. ស្ថានភាពសុខភាពស្ត្រីទាក់ទងនឹងជម្ងឺមិនឆ្លង ទី៣. ស្ថានភាពអាហាររូបត្ថម្ភលើស្ត្រី និងកុមារ ទី៤.ស្ថានភាពអាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់ អាយុក្រោម១៨ឆ្នាំ និងទី៥. ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចក្នុងវិស័យសុខាភិបាល អំពី D2P ។ លោកជំទាវក៏បានគូសបញ្ជាក់ថា កម្មវិធី Data to Policy (D2P) បានរៀបចំឡើងដោយ Vital Strategies មានគោលបំណងភ្ជាប់គម្លាតនៃការខ្វះចន្លោះគោលនយោបាយ តាមរយៈការបណ្តុះបណ្តាល និងការបង្ហាត់បង្រៀនដល់អ្នកជំនាញរៀបចំគោលនយោបាយយេនឌ័រនិងសុខភាព។ ក្រុមការងារ D2P នឹងត្រូវរៀបចំ អនុសាសន៍គោលនយោបាយសង្ខេប ដោយជំរុញការប្រើប្រាស់ទិន្នន័យ ដែលឆ្លើយតបទៅនឹងអាទិភាពវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល។ កម្មវិធី D2P នេះផ្តល់ដល់មន្រ្តី លើជំនាញវិភាគ –ការវិភាគមូលហេតុឫសគល់ និងការវាយតម្លៃផលប៉ះពាល់សុខភាព ក៏ដូចជាបច្ចេកទេសសម្រាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធដោយប្រើទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយយេនឌ័រនិងសុខភាព ។ កម្មវិធី D2P បានអនុវត្តដោយមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្នុងប្រទេសនានា ចំនួន២០នៅ អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន បានគាំទ្រដល់ការបង្កើតអនុសាសន៍គោលនយោបាយដែលជម្រុញដោយទិន្នន័យច្រើនជាង ១៧០គោលនយោបាយសង្ខេប នៅកម្ពុជា ក្រុមការងារបានចាប់ផ្តើម D2P នៅឆ្នាំ២០២៤នេះ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *