តាកែវ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរបុរី ក៏សាងសំណុំរឿងបញ្ចូនខ្លួនទៅសាលាតំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤នេះ ជាប់ចោទពីបទប្រើប្រាស់និងរក្សាទុកសារធាតុញៀនខុសច្បាប់ ។ សមត្ថកិច្ចនគរបាលស្រុកអង្គរបូរី បានអោយដឹងថាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី នគរបាលស្រុកអង្គរបូរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចខាងលិចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមានឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់) និងឈ្មោះ ទូច ស៊ីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។ ក្នុងនោះសមត្ថកិច្ចឆែកឆេរដកហូតបានវត្ថុតាងមួយចំនួនមាន ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង ។ តាកែវ
Related Posts
ត្រីគល់រាំង ១ ក្បាលទម្ងន់ជិត ១០ គីឡូក្រាម ប្រវែង០,៦ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ លែងចូលក្នុងទន្លេវិញ
កំពង់ឆ្នាំង៖ រដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរ ចំពោះលោក ឆេង ឃា នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានលែងប្រភេទត្រីគល់រាំង១ក្បាល ទម្ងន់ ៨,៥០គីឡូក្រាម ប្រវែង០,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។…
ក្នុងឱកាសបុណ្យអុំទូក នៅខេត្តសៀមរាប ទទួលភ្ញៀវបាន ៣០៤ ពាន់២៦១នាក់
សៀមរាប៖ ស្ថិតក្រោមដំបូលសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្របកមុខរបរចិញ្ចឹមជីវិត និង ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស ប្រកបទៅដោយសន្តិសុខសុវត្ថិភាពខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់លើកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប…
មហាជននិងសិស្ស ស្នើអោយអាជ្ញាធរក្រុង ដូនកែវ មានវិធានការណ៍ផ្លាស់ប្ដូរ ទៅលើជនឆ្លៀតឱកាស ដែលជាអ្នកម៉ៅភាស៊ីកឹបសំបុត្រម៉ូតូ នៅក្នុងសាលាវិទ្យាល័យជាស៊ីមតាកែវ
តាកែវ៖ មហាជននិងសិស្ស ស្នើអោយអាជ្ញាធរក្រុងដូនកែវ មានវិធានការណ៍ផ្លាស់ប្ដូរទៅលើជនឆ្លៀតឱកាស ដែលជាអ្នកម៉ៅភាស៊ីកឹបសំបុត្រម៉ូតូនៅក្នុងសាលាវិទ្យាល័យជាស៊ីមតាកែវ ខណៈដែលអ្នកកឹបសំបុត្រម៉ូតូនៅក្នុងសាលា តែងបង្ករបញ្ហាជាមួយសិស្ស សម្ដែងអកាប្បកិរិយាមិនសមរម្យ និងប្រើសម្ដីអសារស់ ទៅលើក្មេងៗជាសិស្ស ហើយក៏បានឆ្លៀតឱកាសកឹបសំបុត្រម៉ូតូយកលុយលើសពីសៀវភៅបន្ទុក នៅក្នុងថ្ងៃកម្មវិធីសង្ក្រាន្តផងដែរ ដែលទង្វើនេះជាទង្វើមួយដែលសង្គមស្អប់ខ្ពើមបំផុត ចំពោះជនឆ្លៀតឱកាសដែលប្រព្រឹត្តបែបនេះ មួយវិញទៀតសាលារៀនជាប្រភពនៃការបណ្ដុះបណ្ដាលចំនេះវិជ្ជាដល់ក្មេង ដូច្នេះមិនត្រូវយកមនុស្សកោងកាច មិនមានសីលធម៍ទុកនៅក្នុងសាលារៀននោះទេ។ប្រភពនៅក្នុងសាលារៀនវិទ្យាល័យជាស៊ីមតាកែវបានបង្ហើបអោយដឹងថា ករណីអ្នកកឹបសំបុត្រម៉ូតូនៅក្នុងសាលារៀននេះ ត្រូវជាបងប្អូននាយកសាលាតែម្ដង ទើបអ្នកផ្ញើម៉ូតូក្នុងសាលាមានចារឹកក្អេងក្អាង…