កម្ពុជាបានដឹកនាំប្រជុំ អនុម័តសេចក្តីថ្លែងការណ៍រួមចំនួនពីរ ដើម្បីដាក់ជូនរដ្ឋមន្រ្តី អាស៊ានក្នុងកិច្ចប្រជុំ ខាងមុខ

ប្រធានគណៈម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំប្រជុំលើការអនុម័តសេចក្តីថ្លែងការណ៍រួម ក្នុង ក្របខណ្ឌបច្ចេកទេស ដើម្បីលើកជូនរដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៧ ខាងមុខ ជាពិសេសសេច ក្តីថ្លែងការរួម លើបញ្ញាសិប្បនិម្មិត AI, ដែលវិស័យនេះគឺមានសារៈសំខាន់នៅក្នុងរអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់។
ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ៨៥ (COSTI-85) ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីថ្លែង ការណ៍រួម ក្នុងក្របខណ្ឌបច្ចេកទេស ដើម្បីលើកជូនរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៧ ខាងមុខ ជាសពិសេសការចេញសេចក្តីថ្លែងការរួម លើបញ្ញាសិប្បនិម្មិត AI, ដែលវិស័យនេះកំពុងមានការរីកចម្រើន ។ ទាក់ទិនបញ្ញាសិប្បនិម្មិត, ឯកឧត្តម លើកឡើងថា វិស័យនេះពិតជាមានសារៈខាន់ណាស់ ដែលប្រទេសអាស៊ានទាំងអស់បាន ព្រមព្រៀងគ្នា នឹងរុញបញ្ញាសិប្បនិម្មិតនេះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់តំបន់ ហើយបានព្រមព្រៀងគ្នា អាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្តសៀមរាបនេះផងដែរ។ ប្រធានបទសំខាន់ៗដែលត្រូវបានពិភាក្សារួមមាន ការធានាបាននូវការប្រើប្រាស់ AI ដោយយុត្តិធម៌, និងអាចទុកចិត្តបាន, យុទ្ធសាស្ត្រ ដើម្បីបង្កើនអត្ថប្រយោជន៍, និងកាត់បន្ថយហានិភ័យ នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សម្រាប់ជាប្រយោជន៍ដល់គ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់។ ឯកឧត្តម ហ៊ុល សៀងហេង បានបញ្ជាក់ថា បច្ចុប្បន្នបញ្ញាសិប្បនិម្មិត AI, បានកំពុងរីកចម្រើន ក៏ប៉ុន្តែក៏មានបញ្ហាប្រឈម, ភាពចាំបាច់ នៃឧបករណ៍, ចំណេះដឹងផ្នែក AI, និងការបង្កើតគោលនយោបាយ និងយន្តការគ្រប់គ្រងការប្រើប្រាស់ AI ប្រកបដោយការទទួល ខុសត្រូវ។ ចំពោះបញ្ញាសិប្បនិម្មិត នៅក្នុងកិច្ចប្រជុំអាស៊ាននេះដែរ ក៏បានលើកឡើងដោយរដ្ឋមន្រ្តីអាស៊ាន និងប្រទេសអាស៊ាន ទាំងអស់ ហើយក៏ត្រូវលើកឡើងដោយដៃគូសន្ទនាទាំងអស់របស់អាស៊ាន នៅលើទឹកដីអង្គរនៃកម្ពុជា។ បញ្ហានេះ ឯកឧត្តម រំពឹងថា នៅពេលខាងមុខ នៅពេលនិយាយពីបញ្ញាសិប្បនិម្មិត AI, ច្បាស់ណាស់គេនឹងនិយាយអំពីកម្ពុជា ដែលកម្ពុជាបានលើកឡើងជូន អាស៊ានទាំងអស់ សម្រាប់ជាតំណរនៃមូលដ្ឋានគ្រឹះទាំងអស់គ្នាផងដែរ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *