ជឹះកង់ប្រមូលមូលនិធិ សប្បុរសធម៌ ប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរ របស់សហព័ន្ធកីឡា ទោចក្រយាន កម្ពុជា

សៀមរាប៖ ទឹកប្រាក់ដែលទទួលបានពីការជឹះកង់ប្រមូលមូលនិធិសប្បុរសធម៌ ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ ដែលរៀបចំឡើង ដោយសហព័ន្ធកីឡា ទោចក្រយាន កម្ពុជា ចំនួន ២១លាន១១១ពាន់ ១០០រៀល ដោយមានក្រុមកីឡាករ កីឡាការិនី ដែលបានចុះឈ្មោះ ចំនួន ២៣៨នាក់ ដោយមានកីឡាករមកពីប្រទេស ហ្វីលីពីន , បារាំង , អង់គ្លេស , វៀតណាម និង កម្ពុជា។ ការរៀបចំជឹះកង់ប្រមូលមូលនិធិសប្បុរសធម៌នេះ ក្រោមការដឹកនាំដោយលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡា ទោចក្រយាន កម្ពុជា ។
តាមការបញ្ជាក់របស់លោក នូ ចំរើន បានឲ្យដឹងថា ការរៀបចំជឹះកង់ប្រមូលមូលនិធិសប្បុរសធម៌នេះ ក្នុងគោលបំណង ដើមី្បកៀងគរសម្ភារៈ ថវិកា ពីអ្នកបានចុះឈ្មោះ ក៏ដូចសប្បុរសជន សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និង ធ្វើការផ្សព្វផ្សាយពីកីឡាទោចក្រយានកម្ពុជា ដែលមានក្លីបជាច្រើន ដែលមាននៅកម្ពុជា បានមករួមគ្នាជឹះកង់ចេញពី ភ្នំពេញ ឆ្ពោះមកខេត្តសៀមរាប ព្រមទាំងជម្រុញការផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាឆ្នាំទស្សនា សៀមរាប ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅធ្វើឲ្យវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់មានសន្ទុះកើនឡើង ។ លោកបានបន្តទៀតថា យោងតាមទន្ន័យនៃការចុះឈ្មោះមានកីឡាករ មានចំនួន២៣៨នាក់ ដែលក្នុងនោះក៏មានក្រុមកីឡាករដែលបានចូលរួមអបអរសាទរ ជូនដំណើរគាំទ្រដល់អ្នកកីឡាករជឹះកង់នេះ ដែលមានខេត្តជាប់ផ្លូវជាតិលេខ៦ មានខេត្តកណ្តាល , កំពង់ចាម , កំពង់ធំ , និងខេត្តសៀមរាប ដែលបានចូលរួមជូនដំណើរ ចេញពីរាជធានីភ្នំពេញ មកសៀមរាប មានប្រមាណជា ៥០០នាក់ចូលរួម ហើយមកដល់ព្រំប្រទល់ខេត្តនីមួយៗ ទើបត្រឡប់ទៅវិញ ។ ក្នុងនោះកម្មវិធីនេះដែរ ក៏មានកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចតាមបណ្តាខេត្ត ក្នុងការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង សម្រួលចរាចរណ៍តាមដងផ្លូវទៀតផង ។ លោក នូ ចំរើន បានបញ្ជាក់ថា ក្រុមកីឡាករដែលបានចូលរួមជឹះកង់ពេលនេះ មួយចំនួនមិនមានជាកីឡាករអាជីព ឬ កីឡាករកម្រិតខ្ពស់នោះឡើយ តែពួកគាត់មានឆន្ទះក្នុងការ ស្រឡាញ់វិស័យកីឡាជឹះកង់ ដែលបង្កនូវភាពសប្បាយរីករាយ និងធ្វើឲ្យកាយសម្បទាកាន់តែរឹងមាំ និង សុខភាពមាំមួន ។ ម៉្យាងទៀតការប្រមូលមូលនិធិសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ មានចំនួន ២១លាន១១១ពាន់១០០រៀល ដែលទទួលបានពីអ្នកចុះឈ្មោះជឹះកង់ និង មួយផ្នែកទៀតទទួលបានពីការចូលរួមពីសប្បុរសជនជួយដល់មន្ទីរពេទ្យកុមារអង្គរ ។ លោកក៏បានបញ្ជាក់ថា ការជឹះកង់ប្រមូលមូលនិធិនេះ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំកម្មវិធីជឹះកង់នេះ ក្នុង មួយឆ្នាំមានពីរលើក ។ ក្នុងនោះលើកទីមួយធ្វើនៅថ្ងៃទី១ មិថុនា សម្រាប់ទ្រទង់មន្ទីរពេទ្យកុមារអង្គរ និង លើកទីពីរ ធ្វើនៅ ចុងឆ្នាំក្នុងខែធ្នូ ដើមី្បប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា(ជ័យវរ្ម័នទី៧) ហើយនេះក៏ជាលើកទី១ផងដែរ ។ លោកក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមគាំទ្រវិស័យកីឡាជឹះកង់ ក្នុងការប្រមូលមូលនិធិទ្រទ្រង់ដល់មន្ទីរពេទ្យទាំងពីរ ក្នុងការជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជា ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *